ភ្នំពេញ៖ ឧកញ៉ាបណ្ឌិតគីមហ៊ាង ប្រកាសទូតសុឆន្ទៈរបស់ខ្លួនជាអ្នកនិពន្ធចម្រៀងដ៏ឆ្នើមម្នាក់គឺលោក សួន ពិសិដ្ឋ ធ្វើជាទូតសុឆន្ទៈផ្លូវការរបស់បុរីវិមានសំណាង កាលពីរសៀលថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ពិធីចុះហត្ថលេខា ក្នុងការស្វាគមន៍អ្នកនិពន្ធចម្រៀងឆ្នើមក្នុងបរិយាកាសដ៏អធិកអធមនោះ មានការចុះហត្ថលេខាដោយផ្ទាល់ពីលោក ឧកញ៉ាបណ្ឌិតគីមហ៊ាង និងលោក សួន ពិសិដ្ឋ ព្រមទាំងផ្ដល់វត្តមានដ៏ខ្ពង់ខ្ពស់ពីអគ្គនាយការ បុរី វិមានសំណាង គឺលោកជំទាវឧកញ៉ា គង់ សំណាង និងមានភ្ញៀវកិត្តិយសជាច្រើនទៀតចូលរួមធ្វើជាសក្ខីភាពនៃការចុះហត្ថលេខានេះ។
អគ្គនយកបុរី វិមានសំណាង ឧកញ៉ាបណ្ឌិតគីមហ៊ាង បានថ្លែងថា បុរីរបស់យើងគឺជាបុរីលំដាប់ខ្ពស់មួយ ហេតុដូច្នេះហើយ ទើបយើងត្រូវការ BA ឬ ទូតសុឆន្ទៈដែលមិនមែនតែយកសម្រស់ជាគោលនោះទេ ដោយការលក់បុរីវិមានសំណាង គឺយើងលក់ទៅលើសោភ័ណភាព និងគុណតម្លៃ។
លោកឧកញ៉ា បណ្ឌិត បន្តថា អ្នកដែលតំណាងទូតសុឆន្ទៈ របស់បុរីវិមានសំណាង គឺជាបុគ្គលមានគំនិតពាណិជ្ជកម្ម មានផ្នត់គំនិតទីផ្សារខណៈដែលការលក់បុរីវិមានសំណាង គឺលក់ជូនទាំងអតិថិជនទាំងក្រៅប្រទេសទាំងនៅក្នុងស្រុក ដែលតម្រូវឲ្យមានទូតសុឆន្ទៈដែលនៅក្នុងប្រទេសផង និងនៅក្រៅប្រទេសផង ហើយលោក សួន ពិសិដ្ឋ ពិតជាសាកសមជាទូតសុឆន្ទៈរបស់បុរីវិមានសំណាង។
សូមបញ្ជាក់ផងដែរថា បុរីវិមានសំណាង គឺប្រភេទបុរីលំដាប់អភិជន ដែលមានម៉ូតផ្ទះវីឡាជាច្រើន ប្រភេទរួមានម៉ូត វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ លោកអ្នកអាចទៅទីតាំងរបស់បុរីវិមានសំណាង ដោយផ្ទាល់បាន ដែលមានទីតាំស្ថិតនៅលើមហាវិថីឈ្នះៗ នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕