Alynana Media Cambodia
Icon Collap
clinic narit

តុលាការកំពូល ចេញសេចក្តីប្រកាសព័ត៌មាននៃសន្និបាតបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២២ ទទួលសំណុំរឿង ២០១១រឿង ចាត់ការរួច ១២៨៧រឿង

Admin Alynana | Feb 10, 2023
តុលាការកំពូល ចេញសេចក្តីប្រកាសព័ត៌មាននៃសន្និបាតបូកសរុបលទ្ធផលការងារក្នុងឆ្នាំ២០២២ ទទួលសំណុំរឿង ២០១១រឿង ចាត់ការរួច ១២៨៧រឿង
Clinic narith

(ភ្នំពេញ)៖ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រារឰសន្និបាតតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល សម្រាប់ឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្របតាមមាត្រា ៧៣នៃច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ។

សន្និបាតនេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពរបស់លោកបណ្ឌិត ជីវ កេង អនុប្រធានតុលាការកំពូល ជាតំណាងកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្នី ប្រធានតុលាការកំពូល និងលោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល មានការចូលរួមពីអនុប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមតុលាការកំពូល ចៅក្រមនៃតុលាការកំពូល ព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល អគ្គលេខាធិការ និងមន្ត្រីពាក់ព័ន្ធ ក្នុងគោលបំណងបូកសរុបលទ្ធផលការងារ របស់តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល ឆ្នាំ២០២២ ដោះស្រាយបញ្ហាប្រឈមនានា និងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ ២០២៣ ដើម្បីដោះស្រាយរឿងក្តីឱ្យបានយុត្តិធម៌ និងឆាប់រហ័ស។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងទៅនេះ តុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល បានទទួលសំណុំរឿងព្រហ្មទណ្ឌចំនួន ១០៤៤រឿង ចាត់ការរួចចំនួន៦៨០រឿង និងសំណុំរឿងរដ្ឋប្បវេណីចំនួន៩៦៧រឿង ចាត់ការរួចចំនួន ៦០៧រឿង សរុបមានចំនួន ២០១១រឿង ចាត់ការរួចចំនួន ១២៨៧ រឿង នៅសល់ចំនួន ៧២៤រឿង៕