អន្តជាតិ៖ ភាពត្រជាក់ ភាពអត់ឃ្លាន និងភាពអស់សង្ឃឹមបានធ្លាក់លើប្រជាជនរាប់សែនអ្នក ដែលកំពុងគ្មានផ្ទះសម្បែង បន្ទាប់ពីគ្រោះរញ្ជួយដីដែលបានវាយប្រហារប្រទេសទួរគី និងស៊ីរីកាលពីបីថ្ងៃមុន ខណៈដែលចំនួនអ្នកស្លាប់បានកើនឡើងដល់ 20,000 កាលពីថ្ងៃព្រហស្បតិ៍។
ការជួយសង្គ្រោះក្មេងប្រុសអាយុ 2 ឆ្នាំម្នាក់បន្ទាប់ពីជាប់ក្នុងគំនរបាក់បែក 79 ម៉ោងនៃអគារដែលដួលរលំនៅក្នុងទីក្រុង Hatay ប្រទេសទួរគី ក្រុមស្វែងរកបានឲ្យដឹងថា ចំពោះក្ដីសង្ឃឹមក្នុងការស្វែងរកមនុស្សមួយចំនួនទៀត ដែលអាចរស់រានមានជីវិតនោះ គឺមានសង្ឃឹមតិចខ្លាំងណាស់ ហើយក្រុមការងារបានខិតខំស្វែងរកអស់កម្លាំងកាយចិត្ត ដើម្បីជួសង្គ្រោះមនុស្សដែលជាប់នៅក្នុងគំនរបាកបែកនោះ។
ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសគិតត្រឹមពេលនេះបានកើនលើស 17,000 នាក់ដែលត្រូវបានស្លាប់ក្នុងឆ្នាំ 1999 នៅពេលដែលមានការរញ្ជួយដីដ៏ខ្លាំងស្រដៀងគ្នានេះដែរ បានវាយប្រហារភាគពាយព្យនៃប្រទេសទួរគី។
មន្ត្រីទួរគីម្នាក់បាននិយាយថា គ្រោះមហន្តរាយនេះបង្កការលំបាកធ្ងន់ធ្ងរខ្លាំងណាស់ សម្រាប់ការរៀបចំការបោះឆ្នោតដែលគ្រោងធ្វើឡើងនៅថ្ងៃទី 14 ខែឧសភា ដែលប្រធានាធិបតី Tayyip Erdogan ត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងបញ្ហាដ៏លំបាកបំផុតរបស់គាត់ក្នុងរយៈពេលពីរទសវត្សរ៍ដែលកាន់អំណាចនេះ។
ជាមួយគ្នានេះ មានការផ្ទុះកំហឹងទៅលើការពន្យារពេលក្នុងការផ្តល់ជំនួយ និងការយកចិត្តទុក្ខដាក់ លើកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ហើយគ្រោះមហន្តរាយនេះ អាចនឹងមានការទាញយកឃោសនារកសំឡេងសន្លឹកឆ្នោងនៅពេលខាង ប្របើការបោះឆ្នោតអាចដំណើការបាននោះ៕
ប្រភពៈ Reuters