ការលុបចោលវិធានការសូន្យកូវីដ១៩ មិនបានសេចក្តីថា រោងចក្រចិនក្នុងប្រទេសទាំងអស់ អាចវិលត្រឡប់មករកសភាពដើមវិញបានទាំងស្រុងនោះទេ។ តួយ៉ាង មានរោងចក្រភាគច្រើន ដែលទទួលការកម្មង់ពីអាមេរិក បានប្រាប់កម្មករកុំឱ្យទាន់ត្រឡប់មកធ្វើការវិញភ្លាមៗអី ក្រោយបុណ្យចូលឆ្នាំប្រពៃណីចិនរួច ដោយសារតែ មិនមានការបញ្ជាទិញ។ ប្រការនេះ បានបង្ហាញឲ្យឃើញពីសម្ពាធកំពុងធ្លាក់ទៅលើរោងចក្រនៅប្រទេសចិនកាន់តែច្រើន នៅចំពេលដែលតម្រូវការពីអាមេរិកថមថយចុះ ដោយសារតែបញ្ហាអតិផរណាបន្ដមានខ្ពស់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNBC។
នាយកប្រតិបត្តិរោងចក្រផលិតតរបស់ក្មេងលេងមួយនៅប្រទេសចិន បានប្រាប់CNBC ថាមូលហេតុដែលមិនមានការបញ្ជាទិញនៅដើមឆ្នាំ ២០២៣នេះ គឺដោយសារតែកាលពីឆ្នាំ២០២២ ផលិតដែលបញ្ជាទិញនៅពេលនោះ មិនទាន់លក់អស់នៅឡើយនៅអាមេរិក។ មិនទាន់លក់អស់ក៏ដោយសារតែ តម្លៃទំនិញអតិផរណានៅអាមេរិក បានកើនឡើងខ្លាំង ពិសេសនៅពាក់កណ្តាលឆ្នាំ២០២២។ ប្រដាប់ប្រដាក្មេងលេងទាំងនោះរួមមាន តុក្កតាខ្លាឃ្មុំ និងកូនឡានជាដើម។
ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាផ្លូវការនៅក្នុងប្រទេសចិនបានបញ្ចប់តាំងពីថ្ងៃទី២៧ខែមករាមក ប៉ុន្តែរយៈពេលសម្រាប់ការធ្វើដំណើរត្រឡប់ពីស្រុកំណើតទៅកាន់កន្លែងធ្វើការងារវិញនោះ ឃើញថា នឹងអាចបន្តរហូតដល់ថ្ងៃទី១៥ខែកុម្ភៈ។ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន គឺជាពេលតែម្តងគត់ក្នុងមួយឆ្នាំៗ ដែលពលករចំណាកស្រុកពីជនបទមកទីក្រុងជាង ១៧០លាននាក់ នៅក្នុងប្រទេសចិនអាចទៅលេងស្រុកកំណើតរបស់ពួកគេបាន។
CNBC បន្តរាយការណ៍ថា គេបានជួបជាមួយនឹងម្ចាស់រោងចក្រ ហើយភាគច្រើននៃពួកគេសុទ្ធតែអះអាងថា នឹងកាត់បន្ថយកម្មករមកនៅតិចជាងឆ្នាំ២០២២ ដោយសារតែការបញ្ជាទិញពីអាមេរិកអាចធ្លាក់ចុះចាប់ពីពេលនេះទៅ រហូតដល់ឆ្នាំក្រោយទើបអាចកើនឡើងវិញ។
ការនាំចេញរបស់ប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក សម្រាប់ផលិតផលប្រដាប់ប្រដារក្មេងលេង ហ្គេម និងកីឡាមានចំនួនប្រហែល ៦% នៃការនាំចេញទាំងអស់ទៅកាន់ប្រទេសនេះ នេះបើយោងតាមទិន្នន័យគយរបស់ប្រទេសចិន។ ទិន្នន័យបានបង្ហាញថា ប្រភេទនៃការនាំចេញរបស់ក្មេងលេងទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះបន្តិចក្នុងឆ្នាំ២០២២។ ក្រៅពីនេះ គ្រឿងអេឡិចត្រូនិក៏កំពុងជួបនឹងស្ថានភាពស្រដៀងគ្នានេះដែរ។
សូមជម្រាបថា ការលក់រាយនៅសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងមែននៅឆ្នាំ២០២២ ប៉ុន្តែសេដ្ឋកិច្ចអាមេរិកត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ២០២៣នេះជាហេតុអាចបង្កលក្ខណៈមិនល្អឡើយ ដល់ការនាំចេញរបស់ចិនទៅឆ្នាំនេះ៕CNBC បន្តរាយការណ៍ថា គេបានជួបជាមួយនឹងម្ចាស់រោងចក្រ ហើយភាគច្រើននៃពួកគេសុទ្ធតែអះអាងថា នឹងកាត់បន្ថយកម្មករមកនៅតិចជាងឆ្នាំ២០២២ ដោយសារតែការបញ្ជាទិញពីអាមេរិកអាចធ្លាក់ចុះចាប់ពីពេលនេះទៅ រហូតដល់ឆ្នាំក្រោយទើបអាចកើនឡើងវិញ។
ការនាំចេញរបស់ប្រទេសចិនទៅកាន់សហរដ្ឋអាមេរិក សម្រាប់ផលិតផលប្រដាប់ប្រដារក្មេងលេង ហ្គេម និងកីឡាមានចំនួនប្រហែល ៦% នៃការនាំចេញទាំងអស់ទៅកាន់ប្រទេសនេះ នេះបើយោងតាមទិន្នន័យគយរបស់ប្រទេសចិន។ ទិន្នន័យបានបង្ហាញថា ប្រភេទនៃការនាំចេញរបស់ក្មេងលេងទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះបន្តិចក្នុងឆ្នាំ២០២២។ ក្រៅពីនេះ គ្រឿងអេឡិចត្រូនិក៏កំពុងជួបនឹងស្ថានភាពស្រដៀងគ្នានេះដែរ។
សូមជម្រាបថា ការលក់រាយនៅសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ការនាំចេញរបស់ចិនទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងមែននៅឆ្នាំ២០២២ ប៉ុន្តែសេដ្ឋកិច្ចអាមេរិកត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះបន្ថែមទៀតនៅឆ្នាំ២០២៣នេះជាហេតុអាចបង្កលក្ខណៈមិនល្អឡើយ ដល់ការនាំចេញរបស់ចិនទៅឆ្នាំនេះ៕