Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

តោះមកដឹងពី អត្ថន័យរចនាបថមេដាយស៊ីហ្គេម២០២៣ ​ដែលរួមមាន រូបភាព​វិមានឯករាជ្យក្នុងនោះទៀតផង

Admin Alynana | Feb 13, 2023
តោះមកដឹងពី អត្ថន័យរចនាបថមេដាយស៊ីហ្គេម២០២៣ ​ដែលរួមមាន រូបភាព​វិមានឯករាជ្យក្នុងនោះទៀតផង
Clinic narith

ភ្នំពេញ៖ ការផលិតមេដាយសម្រាប់ការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំនេះ អាចចាត់ទុកជាគំរូមេដាយល្អឯកមួយ ដែលមានលក្ខណៈអស្ចារ្យជាប្រវិត្តិសាស្រ្តក្នុងព្រឹត្តិការណ៍​កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួត​ស៊ីហ្គេម ​និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍តាមរយៈទូរទស្សន៍ BTV ថា មេដាយទាំងអស់នេះ ផលិតនៅប្រទេសិង្ហបុរី ដែលមានលក្ខណៈប្រណិតបំផុត ​និងមានធាតុផ្សុំពិសេសៗជាច្រើន ហើយតាមគ្រោង​ទុកការ​ផលិតមេដាយក្នុងព្រឹក្តិការណ៍កីឡាអន្តរជាតិនេះ គឺសរុបប្រមាណជា ៦ពាន់មេដាយ​សម្រាប់​កីឡាករ និងការផលិតមេដាយជាច្រើនទៀត​ ទុកជាអនុស្សាវរីយ៍​ ផ្តល់ជូនគណៈប្រតិភូ ម្ចាស់ឧបត្ថម្ភ និងភ្ញៀវជាដើម។

ក្រៅពីនេះ ឯកឧត្តម បានលើកឡើងពីអត្ថន័យរចនាបថមេដាយ ​ដែលក្នុងនោះរួមមាន៖រូបភាព​វិមានឯករាជ្យ ​តំណាងឱ្យឯករាជ្យជាតិ ​សន្តិភាព រូបភាពវិមានឈ្នះៗ តំណាងឱ្យនយោបាយឈ្នះៗ ផ្ការំដួល៧ទង​ តំណាងឱ្យ៧មករា និងមានរចនាបថពិសេសៗ​ជាច្រើនទៀតផងដែរ។

ប្រទេសកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូង ​ការប្រកួតកីឡាអាស៊ីអាគ្នេយ៍​ ឫហៅថា​ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ត្រូវនឹងរយៈពេល៦៤ឆ្នាំ ​នៃព្រឹត្តិការណ៍ស៊ីហ្គេម ​ដោយមានរយៈ២ឆ្នាំ​រៀបចំម្តង។ ការប្រកួតស៊ីហ្គេមនៅឆ្នាំនេះ នឹងចាប់ផ្តើមពីថ្ងៃទី៥​ ដល់១៧ ខែឧសភា ​ឆ្នាំ២០២៣ ដោយមាន​កីឡាប្រកួត៣៨ប្រភេទ ដែលក្នុងនោះរួមមាន៖ ប៉េតង់ តេក្វាន់ដូ(WT) ​ ប្រដាល់គុនខ្មែរ បាល់ទាត់ ​គុន​ល្បុក្កតោ​ និង​កាយ​វប្បកម្មជាដើម។

ក្រោយបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម ប្រទេសកម្ពុជានឹងរៀបចំធ្វើជាម្ចាស់ផ្ទះលើកដំបូង ការប្រកួត​កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលចាប់ផ្តើមពីថ្ងៃទី៣ ​ដល់ថ្ងៃទី៩ ខែមិថុនា​ ឆ្នាំ២០២៣ ដោយ​មានការប្រកួតកីឡា ចំនួន១២ប្រភេទ ​ក្នុងនោះរួមមាន៖ អត្តពលកម្មហែលទឹក អុក បាល់ទះអង្គុយ វាយសី និងវាយកូនឃ្លីលើតុជាដើម៕