Alynana Media Cambodia
Icon Collap
clinic narit

ផ្លែ​ចេក​ខេត្តកំពត​​ហាក់​មាន​សក្ដានុពល​ខ្លាំង ក្នុង​មួយ​ខែៗ អាច​នាំ​​ចេញ​​ចន្លោះពី ២​,០០០ តោន​ ទៅ​ ២,៥០០​តោន

Admin Alynana | Feb 16, 2023
ផ្លែ​ចេក​ខេត្តកំពត​​ហាក់​មាន​សក្ដានុពល​ខ្លាំង ក្នុង​មួយ​ខែៗ អាច​នាំ​​ចេញ​​ចន្លោះពី ២​,០០០ តោន​ ទៅ​ ២,៥០០​តោន
Clinic narith

លោក​ម៉ៅ ធនិន អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កំពត​ ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​នេះបាន​អះអាង​ថា ​នា​ពេល​បច្ចុប្បន្ន​នេះ ទី​ផ្សារ​ផ្លែ​ចេក​ខេត្តកំពត​​នាំ​ចេញ​ទៅ​លក់​នៅ​​ទីផ្សារ​បរទេស​ហាក់​មាន​សក្ដានុពល​ខ្លាំង ដោយ​​​ក្នុង​មួយ​ខែៗ អាច​នាំ​​ចេញ​រហូត​ចន្លោះពី ២​,០០០ តោន​ ទៅ​ ២,៥០០​តោន​។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដដែល​នេះ លោក ម៉ៅ ធនិន​ បាន​មាន​ប្រសាសន៍​ ខេត្ត​កំពត​ជា​ខេត្ត​ដែល​មាន​ភាព​សម្បូរបែប​​ខាង​វិស័យ​កសិកម្ម ក៏ដូច​ដំណាំ​សម្រាប់​ការនាំ​ចេញ។ ជាក់​ស្តែង កាល​ដើម​ឡើយ​នៅ​ក្នុង​ខេត្ត​កំពត​តែង​មាន​ភាព​ល្បីល្បាញ​ខាង​ដំណាំ​ម្រេច​ ដែល​មាន​ទិន្នផល​​ខ្ពស់​សម្រាប់​ការ​នាំ​ចេញ។ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ ខេត្ត​ក៏​មាន​ដំណាំ​ចេក​មួយ​ទៀត​ដែល​កំពុង​មាន​ភាព​រីក​ចម្រើន​ខ្លាំង​ សម្រាប់​​ការ​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​បរទេស។ Capture-2បើ​តាមលោក ចាន់ រិទ្ធិ ប្រធាន​មន្ទីរកសិកម្ម​ខេត្តកំពត​បាន​បញ្ជាក់ថា មាន​ក្រុមហ៊ុន​ពីរ​កំពុងដាំដុះ​ដំណាំ​ចេក​លឿងនាំ​ចេញទៅ​ក្រៅប្រទេស។ ក្រុមហ៊ុន​ទាំង​ពីរ​អាច​ដាំដុះ​​ ក្នុង​​មួយ​ឆ្នាំអាច​នាំ​ចេញ​​បាន​ជាង ២០ ម៉ឺន​តោន។

ខេត្ត​កំពត​មាន​ល្បីល្បាញ​លើ​ដំណាំទុរេន និង​ម្រេច។ ក្រៅ​ពី​ដំណាំ​ដែល​មាន​ភាព​ល្បីល្បាញ​ ដំណាំ​ចេកលឿង​ក៏​កំពុង​ទទួល​ការ​ពេញនិយម។ ដោយ​សារ​តែខេត្ត​កំពត​ជា​ខេត្ត​ប៉ូល​ទេសចរណ៍ដ៏ទាក់ទាញ ដូច្នេះទិន្នផល​​ដំណាំ​កសិកម្ម​ស្ទើរ​តែ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ខេត្ត​ផ្ទាល់ ​ត្រូវ​បាន​ផ្គត់ផ្គង់​តម្រូវ​ការ​នូវ​នឹង​​កន្លែង ក៏ដូចជាចំពោះ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​៕