Alynana Media Cambodia
Icon Collap
clinic narit

ពីសកម្មជនបរិស្ថានធ្លាប់បានសមត្ថកិច្ចចាប់ខ្លួនច្រើនដង ក្លាយជាជំនួយការក្រសួងបរិស្ថាន

Admin Alynana | Feb 17, 2023
ពីសកម្មជនបរិស្ថានធ្លាប់បានសមត្ថកិច្ចចាប់ខ្លួនច្រើនដង ក្លាយជាជំនួយការក្រសួងបរិស្ថាន
Clinic narith

ភ្នំពេញ៖ ជាសកម្មជនបរិស្ថានពីរនាក់បងប្អូនភ្លោះ ដែលតែងតែចេញមុខតស៊ូមតិ ទាមទាររឿងបរិស្ថាន និងធ្លាប់ត្រូវសមត្ថកិច្ចចាប់ខ្លួនច្រើនដងផងនោះគឺ លោក ជុំ ហួត និង លោក ជុំ ហួរ ដែលមហាជនអ្នកតាមដានបញ្ហាសង្គម និងនយោបាយនៅកម្ពុជា ភាគច្រើនបានស្គាល់គាត់នោះ ពេលនេះ ទទួលបានការតែងតាំងជាជំនួយការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

យោងតាមលិខិតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះហត្ថលេខាកាលពីខែមករា ដើមឆ្នាំ២០២៣ លោក ជុំ ហួត និងលោក ជុំ ហួរ ស្ថិតក្នុងចំណោមមនុស្ស ២២នាក់ ដែលក្រសួងមុខងារសាធារណៈយល់ព្រមឱ្យតែងតាំងជាជំនួយការក្រសួង ឋានៈស្មើអនុប្រធាននាយកដ្ឋាន។ ទន្ទឹមគ្នានឹងការទទួលបានមុខតំណែងដ៏ភ្ញាក់ផ្អើលនេះ លោក ជុំ ហួត និងលោក ជុំ ហួរ ក៏បានថតជាមួយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បង្ហោះផ្សាយលើបណ្ដាញសង្គម ហ្វេសបុក នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ជុំ ហួត បានលើកឡើងថា គ្មានអ្វីបានមកដោយងាយនោះទេ ដរាបណាយើងមិនមានស្នាដៃ ការតស៊ូ ខិតខំ លះបង់ អត់ធ្មត់ សមត្ថភាព ការសិក្សា ស្មោះត្រង់ ស្ម័គ្រចិត្ត តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន។ ទាំងបទពិសោធន៍រួមទាំងកិច្ចការសង្គម និងនយោបាយ សុទ្ធតែជាឱកាសល្អសម្រាប់យើងគ្រប់គ្នា ប៉ុន្តែត្រូវមានសុជីវធម៌ សីលធម៌ រួមទាំងគុណធម៌ និងសច្ចភាព ទើបធ្វើឱ្យថ្នាក់ដឹកនាំ ស្ថាប័ន រួមទាំងអ្នកដទៃមានសេចក្តីទុកចិត្ត សន្ដោសប្រណីដល់យើង។ នេះហើយជាអ្វីដែលយើងស័ក្តិសមនឹងទទួលបានជាបន្តបន្ទាប់៕