Alynana Media Cambodia
Icon Collap
clinic narit

ចិនរំពឹងទុកគោលដៅសេដ្ឋកិច្ចកើនចំនួន៥ភាគរយនៅត្រឹមចុងឆ្នាំនេះ

Media LNN | Mar 06, 2023
ចិនរំពឹងទុកគោលដៅសេដ្ឋកិច្ចកើនចំនួន៥ភាគរយនៅត្រឹមចុងឆ្នាំនេះ
Clinic narith

ប្រទេសចិនរំពឹងទុកគោលដៅសេដ្ឋកិច្ចប្រចាំឆ្នាំថ្មីកើនឡើងចំនួន ៥ភាគរយ នៅក្នុងការប្តេជ្ញារបស់រដ្ឋាភិបាលក្រោយរងគ្រោះដោយវិបត្តិជំងឺរាតត្បាតកូវិដ-១៩។ នេះបើតាមរបាយការណ៍ចេញផ្សាយពីសម័យប្រជុំរបស់សភាចិនកាលពីថ្ងៃអាទិត្យទី ៥ ខែមីនា ឆ្នាំ២០២៣។

-to-go-with-china-politics-xi-advancer-by-matthew-walsh

សម័យប្រជុំដែលបានចាប់ផ្តើមធ្វើឡើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ ទី ៥ ខែមីនា ឆ្នាំ២០២៣ បានបង្ហាញពីការបន្តតំណែងរដូវកាលទី៣របស់លោកប្រធានាធិបតីស៊ីជីននៅក្នុងការិយាល័យថ្នាក់ដឹកនាំចិន ក៏ដូចជាការអនុវត្តអង្រួនដ៏ខ្លាំងក្លាគួរឲ្យកត់សម្គាល់មួយក្នុងរយៈពេលមួយទសវត្សរ៍។ គោលដៅផលិតផលក្នុងស្រុក ឬហៅថា GDP ចំនួន៥ ភាគរយ ត្រូវបានរំពឹងទុកសម្រាប់ការបិទបញ្ចប់ឆ្នាំថ្មីនេះ បើទោះបីជាវាចំនួនទាបមួយក៏ពិតមែន ប៉ុន្តែក៏គ្រាន់ជាងការធ្លាក់ចុះដ៏គ្រោះថ្នាក់ដូចកាលពីកន្លងទៅដែរ។

នាយករដ្ឋមន្រ្តីចិនលោក Li Keqiang បាននិយាយថា “វាចាំបាច់ក្នុងការផ្តល់អាទិភាពដល់ស្ថិរភាពសេដ្ឋកិច្ច និងកំណត់គោលដៅនៃកំណើនសេដ្ឋកិច្ចនៅ ចំណុចទាបបំផុតមួយនៃប្រទេសនេះ”។ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើងត្រឹមតែ ៣ ភាគរយប៉ុណ្ណោះកាលពីឆ្នាំមុនដែលជាការបង្ហាញដ៏អាក្រក់បំផុតក្នុងរយៈពេល ៣ ឆ្នាំនៃការរឹតត្បិតជំងឺ Covid-19 ដែលជាវិបត្តិសេដ្ឋកិច្ចដ៏ធំធេង ធ្វើឲ្យប៉ះពាល់ដល់ហគ្រាសឯកជន និងតម្រូវការ ការនាំចេញរបស់ចិន។ លោកលីបានបន្តមានប្រសាសន៍ថា “អតិផរណាទូទាំងពិភពលោកនៅតែមាន កំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មសកលលោកកំពុងព្យាយាមធ្វើឱ្យមានការចាប់អារម្មណ៍ ហើយប្រទេសចិនក៏កំពុងកើនឡើងវិញយ៉ាងសន្សឹមៗ”។

np_file_145199

របាយការណ៍នេះក៏បានប្រកាសពីគោលដៅនៃការបង្កើតការងារក្នុងទីក្រុងប្រមាណ ១២ លានកន្លែងនៅឆ្នាំនេះផងដែរ ខណៈឆ្នាំមុនមានចំនួន ១១លានកន្លែង។

ចំពេលមានភាពតានតឹងភូមិសាស្រ្តនយោបាយ ចិនក៏បានបង្កើនថវិការលើវិស័យការពារជាតិដ៏ច្រើនលើសលុប ៧.២ភាគរយលើសពីកំណើនផលិតផលក្នុងស្រុកដែលរំពឹងទុកទៅទៀត។ លោកលីបានមានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធរបស់ចិន គួរតែលះបង់ថាមពលកាន់តែច្រើនក្នុងការបណ្តុះបណ្តាលក្រោមលក្ខខណ្ឌប្រយុទ្ធ និងជម្រុញការប្រយុទ្ធប្រឆាំងលើវិស័យការពារជាតិ។ ជុំវិញបរិបទកោះតៃវ៉ាន់ លោកលីអំពាវនាវឲ្យចិនគួរតែលើកកម្ពស់ការអភិវឌ្ឍដោយសន្តិវិធីនិងការបង្រួបបង្រួមក្នុងច្រកសមុទ្រ ប៉ុន្តែក៏មានជំហានដោះស្រាយនឹងចលនាទាមទាររកឯករាជ្យភាពរបស់កោះតៃវ៉ាន់ដែរ៕

LYNXMPEJ24015_L