Alynana Media Cambodia
Icon Collap
clinic narit

ដំណើរកំសាន្តជុំវិញបឹងទន្លេសាប របស់ក្រុមហ៊ុន Startec Dynamic Inc លើកស្ទួយវប្បធម៌ អភិវឌ្ឍន៍ អប់រំ ក្នុងប្រទេសកម្ពុជា

Admin Alynana | Mar 08, 2023
ដំណើរកំសាន្តជុំវិញបឹងទន្លេសាប របស់ក្រុមហ៊ុន Startec Dynamic Inc លើកស្ទួយវប្បធម៌ អភិវឌ្ឍន៍ អប់រំ ក្នុងប្រទេសកម្ពុជា
Clinic narith

នៅក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយនឹងក្រុមការងារ Alynana  លោក Bastien SBROVAZZO អ្នកគ្រប់គ្រប់គម្រោងក្រុមហ៊ុន Startec Dynamics បានលើកឡើងថា Calypsoនឹងធ្វើដំណើរជុំវិញបឹងទន្លេសាប (បឹងដ៏ធំបំផុតក្នុងប្រទេសកម្ពុជា) ដើម្បីទស្សនាតំបន់ប្រវត្តសាស្រ្តសំខាន់ៗ និងជួបជាមួយបងប្អូនមួយចំនួនដែលពាក់ព័ន្ធនឹងវប្បធម៌ប្រពៃណី និងរបៀបរស់នៅរបស់ពួកគេនៅក្នុងជុំវិញតំបន់បឹងទន្លេសាបនៃប្រទេសកម្ពុជា។

លោក Bastien SBROVAZZO បានបន្តថា កម្ពុជា​ជា​ប្រទេស​ដែលកំពុង​មាន​ការ​រីក​ចម្រើន​ខ្លាំងគួរអោយចាប់អារម្មណ៍ជាមួយ​នឹង​ប្រពៃណី​ដ៏​ល្អ ឆ្លុះបញ្ចាំងពី​បុព្វហេតុ​ប្រវត្តិសាស្ត្រដ៏យូលង់មកហើយ។ ម៉ូតូ Calypso គឺជាមធ្យោបាយដ៏ល្អឥតខ្ចោះដើម្បីស្វែងរកមរតកដ៏សម្បូរបែប និងតួអង្គដែលចូលរួមក្នុងការអភិរក្ស និងការអភិវឌ្ឍន៍របស់ប្រទេសមួយនេះ។01

លោក Bastien SBROVAZZO បានបន្តទៀតថា ប្រទេសកម្ពុជា គឺជា     ទីផ្សារដែលមានសក្តានុពលនៅក្នុងតំបន់អាស៊ាន ដែលមានចំនួនអ្នកប្រើប្រាស់ម៉ូតូកើនឡើងជារៀងរាល់ឆ្នាំ។

ម៉ូតូសេរីទំនើបៗ ប្រភេទអូតូ​ត្រូវបាន​កត់​សម្គាល់​ឃើញ​មាន​កំណើន​កើន​ឡើង​ច្រើន​ក្នុង​រយ:ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ខណ:ពេល​ដែល​ប្រទេសកម្ពុជា​មាន​សន្តិភាព ស្ថិរភាព និងកំណើនប្រាក់ចំណូល។ 

លោកបញ្ជាក់ប​ន្ថែមទៀតថា ក្រុមហ៊ុន Startec Dynamics Inc. ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Startec Ltd ដែលជាក្រុមហ៊ុនបង្កើតឡើងនៅហុងកុងក្នុងឆ្នាំ 1999 ដែលបានផ្តោតលើអាជីវកម្មម៉ូតូអស់រយៈពេលជាង 20 ឆ្នាំមកហើយ ចាប់ពីការជួញដូរម៉ូតូ រហូតដល់ផលិតផល R&D ។ យើងបានដាក់ឱ្យដំណើរការប្រព័ន្ធចាក់ប្រេងដែលបានអភិវឌ្ឍដោយខ្លួនឯងនៅឆ្នាំ 2019 នៅក្នុងប្រទេសចិន។ ឥឡូវនេះ យើងមាន វត្តមាន​ក្នុង​ប្រទេស​ផ្សេង​ៗ​ដូច​ជា​ តៃវ៉ាន់ កាណាដា កម្ពុជាជាដើម យើងផ្តោតលើការលក់ម៉ូតូនៅក្នុងតំបន់អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជា។

លោកពន្យល់បន្ថែមទៀតថា ក្រុមហ៊ុន Startec Dynamic Inc. គឺជាក្រុមហ៊ុនអន្តរជាតិមួយដែលផ្តោតលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍សម្រាប់ឧស្សាហកម្មយានយន្ត។ យើង កំពុងច្នៃប្រឌិត ដើម្បីធ្វើអោយការបើកបរតាមផ្លូវមានសុវត្ថិភាព និង ងាយស្រួលជាងមុន។

មហិច្ឆិតារបស់យើងរបស់យើងគឺចូលរួមអភិវឌ្ឍវិស័យម៉ូតូកង់ពីរ​នៅកម្ពុជា មិនត្រឹមតែស្តង់ដារផលិតកម្មខ្ពស់ ប៉ុណ្ណោះទេ តែសកម្មភាពស្រាវជ្រាវ និង អភិវឌ្ឍបច្ចេកវិទ្យាផងដែរ។

លោករំពឹងថា ការលក់ម៉ូតូរបស់ក្រុមហ៊ុននៅទីផ្សារកម្ពុជានឹងពេញនិយមក្នុងចំណោមប្រជាជនកម្ពុជា យុទ្ធសាស្រ្តទីផ្សារដោយ ផ្តោតលើគុណភាពម៉ូតូ ដោយផ្អែកទៅការស្រាវជ្រាវ និង អភិវឌ្ឍនវានុវត្ត។ ចំពោះតម្លៃម៉ូតូវិញ ចន្លោះពី ៣០០០ ដុល្លារ​ទៅ ៤០០០​ដុល្លារ ក្នុងមួយគ្រឿង ទៅតាមម៉ាកនិមួយៗ។ ជាងនេះទៀត ក្រុមហ៊ុនមានគម្រោងបើករោងចក្រតម្លើងនៅក្នុងប្រទេស  កម្ពុជា ជាមួយនឹងវិស្វករនៅក្នុងស្រុក និង ក្រៅស្រុកផងដែរ។ Screenshot 2023-03-08 at 1.30.09 PM

បើយោងតាមអ្នកចែកចាយលក់ម៉ូតូនៅកម្ពុជា បានលើកឡើងថា តំរូវការម៉ូតូនៅតែជាជម្រើសទីមួយ នៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយសារតែតម្លៃ  ពេលវេលានិង ការថែទាំ។ 

បើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា       ចំនួនរថយន្តដែលបានចុះបញ្ជីនៅកម្ពុជា បានកើនឡើងដល់ប្រមាណ ៩២០,០០០គ្រឿង      ខណៈម៉ូតូមានចំនួនប្រមាណ ៥,២លានគ្រឿង។ ចាប់តាំងពីឆ្នាំ១៩៩៨ ចំនួនរថយន្តបានកើនឡើងពី៦៥,០០០ ដល់៩២០,០០០ ហើយចំនួនម៉ូតូបានកើនឡើងពី២០០,០០០ ទៅ ៥,២ លានគ្រឿង៕DSC06002