រដ្ឋាភិបាលឥណ្ឌា ប្រកាសប្រឆាំងមិនទទួលស្គាល់ស្របច្បាប់នូវសិទ្ធិអនុញ្ញាតឲ្យរៀបពិពាហ៍ពិពាហ៍ភេទដូចគ្នាឡើយ ប្រកាន់ជំហរតែច្បាប់ធម្មជាតិស្រ្តីនិងបុរស។ នេះដោយយោងតាមទៅតាមសំណៅឯកសារមួយចេញដោយរដ្ឋាភិបាលឥណ្ឌាដាក់ទៅកាន់តុលាការកំពូលកាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៣។
តាមការមើលឃើញដោយរ៉យទ័រ រដ្ឋាភិបាលឥណ្ឌាបានប្រឆាំងយ៉ាងដាច់ណាត់តែម្តងចំពោះសិទ្ធិស្របច្បាប់នៃអ្នកដែលចង់រៀបការភេទដូចគ្នា។ ក្រសួងច្បាប់ឥណ្ឌាបាននិយាយថា រដ្ឋមានសិទ្ធិក្នុងការអនុម័ត ទោះបីជាមានទម្រង់ផ្សេងៗនៃទំនាក់ទំនងនៅក្នុងសង្គមគាំទ្រលើការទទួលស្គាល់ផ្លូវច្បាប់នៃអាពាហ៍ពិពាហ៍ សម្រាប់ភេទដូចគ្នាយ៉ាងណាក៏ដោយ ។ គោលបំណងនៃច្បាប់ដែលមានស្រាប់ “ត្រូវបានកំណត់ចំពោះការទទួលស្គាល់ទំនាក់ទំនងផ្លូវច្បាប់នៃអាពាហ៍ពិពាហ៍បានតែរវាងបុរសនិងស្ត្រីដែលតំណាងឱ្យស្វាមីនិងភរិយាប៉ុណ្ណោះ”។ “ការររស់នៅជាមួយគ្នាជាដៃគូ និងការមានទំនាក់ទំនងផ្លូវភេទដោយបុគ្គលភេទដូចគ្នា គឺមិនអាចប្រៀបធៀបជាមួយ មហាគំនិតក្រុមគ្រួសារឥណ្ឌាដែលមានប្តីប្រពន្ធនិងកូនបានទេ”។
គួរដឹងថា ការប្រឆាំងនេះបានកើតឡើងបន្ទាប់ពីមាន មានគូស្នេហ៍ស្រលាញ់ភេទដូចគ្នាយ៉ាងហោចណាស់ចំនួនបួននាក់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានអង្វរករឱ្យតុលាការទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា ដោយបានតតាំងចង់យកឈ្នះផ្លូវច្បាប់ជាមួយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi៕