ទីភ្នាក់ងារស្ថិតិរបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃអង្គារទី ១៤ ខែមីនាថា អត្រាអតិផរណាប្រចាំឆ្នាំរបស់ប្រទេសអាហ្សង់ទីនបានឈានដល់អត្រា ១០០ភាគរយ នៅក្នុងខែកុម្ភៈ ដែលជាលើកទីមួយហើយដែលវាបានឈានដល់តួលេខខ្ពស់បីដងចាប់តាំងពីរយៈពេលនៃអតិផរណាខ្ពស់ក្នុងឆ្នាំ ១៩៩១ ក្នុងរយៈពេលជាង ៣ ទសវត្សរ៍មុន។ អតិផរណាក្នុងរយៈពេលជាង ១២ខែបានកំណត់ក្នុងកម្រិត ១០២.៥% នៅក្នុងខែទីពីរនៃឆ្នាំនេះ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ជាមួយនឹងការកើនឡើងខ្ពស់ជាងការរំពឹងទុក ៦.៦% ប្រចាំខែនៅក្នុងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) និង ១៣.១% កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
នៅក្នុងទីផ្សារ ហាងលក់ទំនិញ និងផ្ទះរបស់ប្រទេសអាហ្សង់ទីន ផលប៉ះពាល់នៃតម្លៃបានកើនឡើង និងកំពុងត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ចំពេលដែលអត្រាអតិផរណាខ្ពស់បំផុតមួយពិភពលោកក៏កំពុងកើតមានដោយសារវិបត្តិសង្រ្គាម។
អ្នកចូលនិវត្តន៍ម្នាក់លោកស្រី Irene Devita អាយុ ៧៤ ឆ្នាំ បានបញ្ចេញមតិនៅពេលកំពុងដើរពិនិត្យមើលស្លាកតម្លៃគ្រឿងទេសនៅក្នុងពិព័រណ៍ទីផ្សារមួយនៅ San Fernando នៅជាយក្រុង Buenos Airesថា “អត់មានសល់អីទៀតទេ អត់មានលុយទេ មនុស្សអត់មានអីអ៊ីចឹងទិញម៉េចទៅ?”។
ប្រភព៖ REUTERS