តម្លៃប្រេងធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល៣ខែ ដោយសារភាពចលាចលផ្នែកធនាគាររបស់អាមេរិក ក្តីបារម្ភអតិផរណា ភាពទន់ខ្សោយនៃប្រេងបានកើតឡើងនៅពេលដែលឈ្មួញមានការព្រួយបារម្ភថាបញ្ហារបស់ធនាគារក្នុងតំបន់របស់សហរដ្ឋអាមេរិកអាចជះឥទ្ធិពលអវិជ្ជមានដល់តម្រូវការប្រេង។ នេះបើតាមការចេញផ្សាយដោយបណ្តាញសារព័ត៌មានចិនស៊ីនហួរថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២៣។
តម្លៃប្រេងម៉ាកWest Texas Intermediate ឬ(WTI) សម្រាប់ការចែកចាយខែមេសាបានធ្លាក់ចុះ ៣.៤៧ ដុល្លារអាមេរិក ឬ ៤.៦៤ ភាគរយ មកនៅត្រឹម ៧១.៣៣ ដុល្លារក្នុងមួយធុងនៅលើផ្សារហ៊ុន New York Mercantile Exchange។ ប្រេងឆៅប្រភេទ Brent សម្រាប់ការចែកចាយខែឧសភាបានធ្លាក់ចុះ ៣.៣២ ដុល្លារ ឬ ៤.១១ ភាគរយ មកត្រឹមនៅតម្លៃ ៧៧.៤៥ ដុល្លារក្នុងមួយធុងនៅលើផ្សារហ៊ុន London ICE Futures Exchange។
ទាំង WTI និង Brent បានមើលឃើញពីកម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី ៩ ខែធ្នូ។ នេះបើយោងតាមទិន្នន័យទីផ្សារ Dow Jones ។ កាលពីថ្ងៃចន្ទសប្តាហ៍នេះ តម្លៃប្រេងឆៅរបស់អាមេរិកបានធ្លាក់ចុះ ២,៤៥ ភាគរយ ខណៈដែល Brent បានធ្លាក់ចុះ ២,៤៣ ភាគរយ។ ភាពទន់ខ្សោយនៃប្រេង បានកើតឡើងនៅពេលដែលឈ្មួញមានការព្រួយបារម្ភថាបញ្ហារបស់ធនាគារក្នុងតំបន់របស់សហរដ្ឋអាមេរិកអាចជះឥទ្ធិពលអវិជ្ជមានដល់តម្រូវការប្រេង៕
ប្រភព៖ XINHUA.NET