Alynana Media Cambodia
Icon Collap
clinic narit

ណាតូ និង រុស្ស៊ី ក្នុងល្បែង ឆ្មានិងកណ្ដុរដែលមានហានិភ័យខ្ពស់

Media LNN | Mar 16, 2023
ណាតូ និង រុស្ស៊ី ក្នុងល្បែង ឆ្មានិងកណ្ដុរដែលមានហានិភ័យខ្ពស់
Clinic narith

ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបាននាំឱ្យមានការប្រមូលផ្តុំកម្លាំងដ៏សំខាន់នៅក្នុងដែនអាកាសក្នុងតំបន់។ ហើយការធ្លាក់យន្តហោះគ្មានមនុស្សបើករបស់អាមេរិកនៅសមុទ្រខ្មៅបង្ហាញពីហានិភ័យនៃឧប្បត្តិហេតុដែលអាចបង្កឱ្យមានការកើនឡើង នេះបើយោងតាមភ្នាក់ងារសារព័ត៌មាន South China Morinig Post ចេញផ្សាយកាលពីពេលថ្មីៗ

ការបាត់បង់យន្តហោះគ្មានមនុស្សបើក របស់អាមេរិកនៅក្នុងសមុទ្រខ្មៅ  បន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយយន្តហោះចម្បាំងរុស្ស៊ី បានលាតត្រដាងនូវល្បែង ឆ្មានិងកណ្ដុរ ដែលមានហានិភ័យខ្ពស់នៅលើផ្លូវអាកាសអឺរ៉ុប រវាងអង្គការណាតូ និងយន្តហោះរុស្ស៊ី។

សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារបានចោទប្រកាន់រុស្ស៊ីថា  បានបង្ខំបាញ់ទម្លាក់យន្តហោះដ្រូនស៊ើបការណ៍ Reaper របស់ខ្លួននៅលើសមុទ្រខ្មៅ តាមរយៈការប៉ះទង្គិចជាមួយយន្តហោះចម្បាំងរុស្ស៊ី Sukhoi-27 ។

រុស្ស៊ីបានបដិសេធថា ខ្លួនមិនបាញ់ទំលាក់យន្តហោះដ្រូននោះទេ។ ប៉ុន្តែវាជាឧប្បត្តិហេតុលើកដំបូង រវាងក្រុងម៉ូស្គូ និងក្រុងវ៉ាស៊ីនតោន ចាប់តាំងពីរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២។

អ្នកជំនាញជនជាតិបារាំងម្នាក់បាននិយាយថា ព្រឹត្តិការណ៍នេះគឺមិនមែនជារឿងធម្មតា។ លោកបានបន្ថែមថា "ម្យ៉ាងវិញទៀត វាគឺជាការវិលត្រឡប់ទៅកាន់ស្ថាពភាពនៃសង្រ្គាមត្រជាក់   នៅពេលដែលឧបករណ៍អាកាសលោកខាងលិចត្រូវបានបំផ្លាញ" ។

ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយអ៊ុយក្រែន ប្រទេសសមាជិកណាតូបានបញ្ជូនយន្តហោះឆ្លងកាត់សមុទ្រខ្មៅជារៀងរាល់ថ្ងៃ ខណៈពេលដែលយកចិត្តទុកដាក់មិនឱ្យរំលោភលើដែនអាកាសអធិបតេយ្យភាពរបស់រុស្ស៊ី ដែលលាតសន្ធឹងដល់ទៅ 12 ម៉ាយពីឆ្នេរសមុទ្រ។

បេសកកម្មទាំងនេះមានគោលបំណងមួយផ្នែកក្នុងការប្រមូលព័ត៌មានស៊ើបការណ៍ ប៉ុន្តែថែមទាំងផ្ញើសារទៅកាន់ប្រទេសរុស្ស៊ីថា អង្គការណាតូត្រូវប្រុងប្រយ័ត្ន ខណៈដែលជម្លោះបានផ្ទុះឡើងនៅផ្នែកខាងកើតរបស់ខ្លួន៕