Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សិង្ហបុរីវ៉ាដាច់ទីក្រុងញូយ៉ក សម្រាប់កំណើនការជួលលំនៅដ្ឋានខ្លាំងបំផុតក្នុងត្រីមាសចុងក្រោយឆ្នាំ ២០២២

Admin Alynana | Mar 18, 2023
សិង្ហបុរីវ៉ាដាច់ទីក្រុងញូយ៉ក សម្រាប់កំណើនការជួលលំនៅដ្ឋានខ្លាំងបំផុតក្នុងត្រីមាសចុងក្រោយឆ្នាំ ២០២២
Clinic narith

ប្រទេសសិង្ហបុរីបានវ៉ាដាច់ទីក្រុងញូយ៉កនាំមុខសម្រាប់កំណើនការជួលលំនៅដ្ឋានខ្លាំងបំផុតនៅក្នុងត្រីមាសចុងក្រោយឆ្នាំ ២០២២។ នេះបើតាមរបាយការណ៍ Knight Frank ចេញផ្សាយដោយសារព័ត៌មានBLOOMBERG ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣។

រដ្ឋទីក្រុងសិង្ហបុរីបានឃើញការជួលប្រចាំឆ្នាំកើនឡើង ២៨% នៅក្នុងត្រីមាសធៀបនឹងឆ្នាំ២០២២ ធៀបនឹងញូវយ៉កតាមពីក្រោយមានកំណើនត្រឹមតែ ១៩% ខណៈពេលដែលទីក្រុងឡុងដ៍ និងតូរ៉ុនតូបានជាប់ចំណាត់ថ្នាក់លេខ ៣ និងទី ៤។ នេះបើយោងតាមការស្ទង់មតិនៃការជួលលំនៅដ្ឋានសំខាន់ៗនៅទូទាំង ១០ ទីក្រុងរបស់ Knight Frank

សិង្ហបុរីបានវ៉ាជែងទីក្រុងញូវយ៉ក ដណ្តើមយកកន្លែងកំពូលសម្រាប់កំណើនដ៏ខ្លាំងបំផុតនៃការជួលលំនៅដ្ឋានក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២២ ដោយសារតែកាក់កបនឹងវិស័យសំណង់ និងតម្រូវការខ្លាំង។ Knight Frank បាននិយាយថា ខណៈពេលដែលការជួលលំនៅដ្ឋាននៅតែថ្លៃនៅទីក្រុងជាច្រើនទូទាំងពិភពលោក អត្រាកំណើនជួលប្រចាំឆ្នាំមិនសូវកើនឡើងទេ។ ប៉ុន្តែការឡើងថ្លៃជួលរបស់សិង្ហបុរី មិនត្រូវបានគេមើលឃើញជាបញ្ហាឡើយ ព្រោះវាត្រូវបានជំរុញដោយផ្នែកមួយសំខាន់ នោះគឺដោយសារកង្វះការផ្គត់ផ្គង់លំនៅដ្ឋានថ្មីៗក្នុងអំឡុងពេលជំងឺរាតត្បាត។ នេះជាបញ្ហា ជាប្រភពនៃការថប់បារម្ភសម្រាប់ប្រជាជនសិង្ហបុរី៕

ប្រភព៖ BLOOMBERG