Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជារំពឹងទុកថាកំណើនភ្ញៀវទេសចរណ៍ចិន នឹងចូលមកទស្សនាកម្ពុជា មានចំនួនចាប់ពី ៣លាននាក់ឡើងទៅ

Admin Alynana | Mar 22, 2023
កម្ពុជារំពឹងទុកថាកំណើនភ្ញៀវទេសចរណ៍ចិន នឹងចូលមកទស្សនាកម្ពុជា មានចំនួនចាប់ពី ៣លាននាក់ឡើងទៅ
Clinic narith

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជា ធ្លាប់បានទទួលទេសចរណ៍ពីចិន នៅមុនវិបត្តិជំងឺកូវីដ មានចំនួនជាង ២លាននាក់ ហើយទស្សនៈកិច្ចចុងក្រោយរបស់សម្តេច អញ្ជើញទៅកាន់ប្រទេសចិន កាលពីខែកុម្ភៈ កន្លងទៅនេះ ពេលនោះ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង បាននិយាយជាមួយសម្តេចយ៉ាងច្បាស់ណាស់ គឺកម្ពុជា ជាប្រទេសទី១ បានបើកដំណើរការប្រទេសឡើងវិញ ជាមួយនឹងវិស័យទេសចរណ៍។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថាន វ៉ាន់ដាចំនួន ៤.៧០៥ នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ក្រោយពីប្រទេសបើកដំណើរវិញភ្លាម គឺភ្ញៀវទេសចរណ៍បានចូលមកទស្សនាកំសាន្តនៅកម្ពុជា តាមរយៈជើងហោះហើរ ក្នុងមួយសប្តាហ៍ មានចំនួន ៣០០ជើងហោះហើរ ដូច្នេះ បើភ្ញៀវទេសចរណ៍ចិនចូលមកកម្ពុជា បានចំនួនចាប់ពី ៣ ទៅ ៥លាននាក់ក្នុងមួយឆ្នាំ គឺជាការល្អ ពីព្រោះប្រទេសថៃ គេប្រឹងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យបានច្រើនប្រមាណ ១០លាននាក់ នេះដោយសារប្រទេសគេធំ រីឯប្រទេសសិង្ហបុរី និងប្រទេសផ្សេងៗ ក៏ខំប្រឹងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ៕