Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៨ ក្នុងឆ្នាំ២០២៣ ដែលមានប្រជាជនរីករាយបំផុត នៅអាស៊ាន

Admin Alynana | Mar 23, 2023
កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៨ ក្នុងឆ្នាំ២០២៣ ដែលមានប្រជាជនរីករាយបំផុត នៅអាស៊ាន
Clinic narith

(ភ្នំពេញ)៖ នាឆ្នាំ២០២៣នេះ ក្នុងចំណាមប្រទេសដែលជាសមាជិកអាស៊ាន ( មិនរាប់បញ្ចូលប្រទេសព្រុយណេនិង ទីម័រឡេស) កម្ពុជា​បានឈរនៅលេខរៀងទី៨ ដែលមានប្រជាជនរីករាយបំផុត និងលេខរៀងទី១១៥ ក្នុងចំណោម ១៣៧ប្រទេសជុំវិញពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Bangkok Post កាលពីម្សិលមិញនេះ។

តាមប្រភពដដែលបានឱ្យដឹងថាកម្ពុជាស្ថិតនៅលេខរៀងទី៨ និងមានលំដាប់ពិន្ទុ៤.៣៩៣ ខណៈសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ១នៅបណ្តាអាស៊ាន និងលំដាប់ទី២៥ ក្នុងពិភពលោក។

ទន្ទឹមនឹងនេះកាលពីពេលថ្មីៗនេះ​កម្ពុជាបានជាប់ ចំណាត់ថ្នាក់កំពូលប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុត ទាំង១០ នៅក្នុងពិភពលោក របស់ស្ថាប័ន My International Movers គឺជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ដែលមានប្រជាជនរួសរាយរាក់ទាក់ មានទឹកចិត្តល្អ និងមានក្តីស្រឡាញ់ចេះជួយយកអាសាគ្នាខ្លាំងបំផុត។​

គួររំលឹកផងដែរថាកាលពីឆ្នាំ២០២២ ប្រជាជនកម្ពុជាត្រូវបាន World population Review ចាត់បញ្ចូលថាមាន IQ ខ្ពស់បំផុតទី២ បន្ទាប់ពីសិង្ហបុរីក្នុងចំណោមប្រទេសទាំងអស់នៃសមាជិកអាស៊ានមានដូចជា ថៃ ឡាវ វៀតណាម និងជាប់ចំណាត់ថ្នាក់លេខរៀងទី១៥ លើប្រទេសចំនួន១៩៥៕
943b5dbc-5de5-4721-8a74-c4b65ce2c35f