Alynana Media Cambodia
Icon Collap
clinic narit

បាតុកម្មគ្រោងផ្ទុះឡើងនៅប្រទេសអាល្លឺម៉ង់ទាមទារតម្លើងប្រាក់ឈ្នួល

Admin Alynana | Mar 27, 2023
បាតុកម្មគ្រោងផ្ទុះឡើងនៅប្រទេសអាល្លឺម៉ង់ទាមទារតម្លើងប្រាក់ឈ្នួល
Clinic narith

បាតុកម្មទាមទារតម្លើងប្រាក់ឈ្នួលនៅប្រទេសអាល្លឺម៉ង់គ្រោងនឹងបន្តធ្វើឡើងនៅថ្ងៃចន្ទទី ២៧ ខែមីនា ឆ្នាំ២០២៣នេ។ នេះដោយយោងតាមបទសម្ភាសន៍សហជីពដែលបានចេញផ្សាយដោយកាសែតអាល្លឺម៉ង់ Bild am Sonntag កាលពីថ្ងៃអាទិត្យទី ២៦ ខែមីនា ឆ្នាំ២០២៣។

បាតុកម្មទ្រង់ទ្រាយធំជាមួយនឹងអ្នកចូលរួមជាច្រើនពាន់នាក់ គ្រោងនឹងបន្តធ្វើឡើងម្តងទៀតនៅថ្ងៃចន្ទ បន្ទាប់ពីវាបានចាប់ផ្តើមរួចហើយនៅអាកាសយានដ្ឋាន Munich កាលពីថ្ងៃអាទិត្យ ដែលក្រុមប្រឹក្សាជើងហោះហើរបានបង្ហាញពីការលុបចោលជើងហោះហើរអស់ជាច្រើនជើង។
លោក Frank Werneke ប្រធានសហជីពការងារ Verdi បានប្រាប់ Bild am Sonntag ថា “ប្រជាជនមិនត្រឹមតែទទួលបានប្រាក់កម្រៃទាបប៉ុណ្ណោះទេ ពួកគេត្រូវបានធ្វើការហួសកម្លាំងដោយអស់សង្ឃឹម”។ 
កូដកម្មដែលគ្រោងនឹងចាប់ផ្តើម បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ និងប៉ះពាល់ដល់សេវាកម្មពេញមួយថ្ងៃចន្ទ នឹងក្លាយជាសកម្មភាពចុងក្រោយបំផុតក្នុងវិស័យឧស្សាហកម្មអាល្លឺម៉ង់ និងការតវ៉ាជាច្រើនខែ ដែលបានប៉ះពាល់ដល់សេដ្ឋកិច្ចអឺរ៉ុបធំៗ ដោយសារតម្លៃអាហារ និងថាមពលខ្ពស់ជាងកម្រិតជីវភាពរស់នៅ។ 

បើតាមសហជីព បាតុកម្មតវ៉ាតំណាងក្នុងនាមបុគ្គលិកប្រហែល ២.៥ លាននាក់នៅក្នុងវិស័យសាធារណៈរដ្ឋ រួមមានទាំងការដឹកជញ្ជូនសាធារណៈ រថភ្លើង រថយន្តក្រុង និងព្រលានយន្តហោះជាដើម។ សហជីពកំពុងទាមទារដំឡើងប្រាក់ឈ្នួល ១០.៥% ដែលជាចំនួនមួយខ្ពស់កើនឡើងខ្លាំងធៀបប្រាក់ខែដើម ដាក់សម្ពាធរដ្ឋាភិបាលឲ្យតម្លើងប្រាក់បន្ថែមប្រហែល ៥០០ អឺរ៉ូ (៥៣៨ដុល្លារទៀត) ក្នុងមួយខែ។ គួរដឹងថា តម្លៃអ្នកប្រើប្រាស់អាឡឺម៉ង់បានកើនឡើងច្រើនជាងការរំពឹងទុកកាលពីខែកុម្ភៈ - កើនឡើង ៩.៣% ធៀបនឹងឆ្នាំទៅមុន៕