Alynana Media Cambodia
Icon Collap
clinic narit

សភាជាន់ទាបប្រទេសម៉ាឡេស៊ីបោះឆ្នោតរំលាយទោសប្រហាជីវិត

Media LNN | Apr 06, 2023
សភាជាន់ទាបប្រទេសម៉ាឡេស៊ីបោះឆ្នោតរំលាយទោសប្រហាជីវិត
Clinic narith

 

សភាជាន់ទាបប្រទេសម៉ាឡេស៊ី បោះឆ្នោតរួមគ្នាលុបចោលទោសប្រហាជីវិត ដោយលើកឡើង និងផ្តល់តម្លៃទៅលើសិទ្ធិរស់រានមានជីវិតរបស់មនុស្សជាតិ។

ការកាត់ទោសប្រហាជីវិតនឹងត្រូវដកចេញពីជម្រើសមួយសម្រាប់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរ បណ្តាលឱ្យស្លាប់ ដូចជាការចាប់ជំរិត ឃាតកម្ម ការជួញដូរអាវុធ គ្រឿងញៀនជាដើម នៅក្រោមវិសោធនកម្មដែលបានអនុម័តកាលពីថ្ងៃច័ន្ទ ប្រសិនបើត្រូវចុះហត្ថលេខាដោយព្រះមហាក្សត្រ និងយល់ព្រមយ៉ាងទូលំទូលាយដោយសភាជាន់ខ្ពស់។ ការកាត់ទោស នឹងត្រូវប្តូរមកជំនួសពីទោសប្រហារជីវិតមកជាការវាយដំ និងការជាប់ពន្ធនាគារពី ៣០ ទៅ ៤០ ឆ្នាំអាស្រ័យលើលក្ខខណ្ឌជាក់ស្តែងវិញ។ អនុរដ្ឋមន្ត្រីក្រសួងច្បាប់ លោក Ramkarpal Singh បាននិយាយនៅពេលបញ្ចប់ការពិភាក្សារបស់សភាលើច្បាប់នេះថា “ទណ្ឌកម្មពិតប្រាកដ គឺជាការដាក់ទណ្ឌកម្មដែលមិនអាចត្រឡប់វិញបាន តែមិនមែនជាប្រហារជីវិតសម្រាប់ឧក្រិដ្ឋកម្មនោះទេ”។យើងមិនអាចព្រងើយកន្តើយចំពោះអត្ថិភាពនៃសិទ្ធិរស់រានមានជីវិតរបស់បុគ្គលគ្រប់រូបដោយបំពាននោះទេ។ ការកាត់ទោសប្រហារជីវិតមិនបាននាំមកនូវលទ្ធផលសមបំណងនោះទេ”។

លោក Phil Robertson អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានហៅការបោះឆ្នោតកាលពីថ្ងៃចន្ទថាជា ជំហានឆ្ពោះទៅមុខដ៏សំខាន់សម្រាប់ម៉ាឡេស៊ី។ លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ដោយសំដៅលើប្លុកអាស៊ីអាគ្នេយ៍ដែលមានសមាជិកចំនួន១០ ថា “នេះគឺជារបកគំហើញដ៏សំខាន់ដែលនឹងនាំឱ្យមានការសន្ទនាដ៏សំខាន់មួយចំនួននៅក្នុងសាលនៃកិច្ចប្រជុំអាស៊ាននាពេលខាងមុខ”៕