អ៊ីស្រាអែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ៤០០លានដុល្លារថ្មី ដើម្បីលក់មីស៊ីលប្រឆាំងរថក្រោះ Spike ទៅឱ្យប្រទេសក្រិក។ នេះដោយយោងតាមការប្រកាសរបស់ក្រសួងការពារជាតិអ៊ីស្រាអែលនៅថ្ងៃចន្ទ ទី ១០ ខែមេសា ឆ្នាំ២០២៣។
កិច្ចព្រមព្រៀងនេះមានតម្លៃ ១.៤៤ពាន់លាន (shekel) អ៊ីស្រាអែល ស្មើនឹងប្រហែល ៤០០លានដុល្លារអាមេរិក នឹងជំរុញទំនាក់ទំនងរវាងរដ្ឋទាំងពីរ ជាពិសេសនៅពេលនិយាយអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ លោក Yoav Har-Even នាយកប្រតិបត្តិនៃក្រុមហ៊ុនម៉ៅការការពារជាតិរបស់រដ្ឋ Rafael ដែលផលិតកាំជ្រួចប្រឆាំងរថក្រោះបាននិយាយថា “មីស៊ីល Spike នឹងពង្រឹងផលប័ត្រនៃឧបករណ៍ប្រតិបត្តិការរបស់កងទ័ពក្រិក ហើយយើងរំពឹងថានឹងមានការពង្រីកបន្ថែមទៀតតាមរយៈការសហការគ្នាជាយុទ្ធសាស្ត្រនាពេលខាងមុខ”។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីកិច្ចព្រមព្រៀងការពារជាតិជាមួយនឹងសមាជិកណាតូដែលទើបចូលថ្មីគឺប្រទេសហ្វាំងឡង់។ ប្រទេសហ្វាំងឡង់បានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែល និង Rafael បន្ទាប់ពីខ្លួនបានក្លាយជាសមាជិកណាតូនៅថ្ងៃទី ៤ ខែមេសា។ អ្នកម៉ៅការសព្វាវុធនេះ នឹងផ្តល់ឱ្យសមាជិកណាតូថ្មីនូវប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់ David's Sling ទុកស្ទាក់ចាប់មីស៊ីលផ្លោង និងនាវា តាមរយៈកិច្ចព្រមព្រៀងតម្លៃ ៣១៦ លានអឺរ៉ូ (៣៤៥ លានដុល្លារអាមេរិក៕