រាជរដ្ឋាភិបាលកាលពីពេលកន្លងទៅថ្មីៗនេះ បានអនុម័តលើសេចក្តីព្រាង “គោលយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ ២០២២-២០២៧” ដើម្បីអភិវឌ្ឍផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាប័ន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។
គោលនយោបាយស្វាយចន្ទីគឺជាយុទ្ធសាស្ត្រមួយសម្រាប់ជំរុញទីផ្សារ និងជួយកសិករ ផលិតកម្មកសិកម្ម ជាពិសេស ជួយពង្រីកការកែច្នៃស្វាយចន្ទីឱ្យមានលទ្ធភាពនាំចេញបានកាន់តែច្រើនថែមមួយកម្រិតទៀត និងបង្កើនតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ ជាពិសេសគឺជួយបង្កើតកម្លាំងពលកម្មជូនប្រជាពលរដ្ឋផងដែរ។
តម្លៃស្វាយចន្ទីរនៅឆ្នាំ ២០២៣ មានស្ថិរភាពល្អ ចន្លោះពី ៥ ៤០០ រៀលទៅ ៥ ៦០០ រៀល ក្នុង១គីឡូក្រាម។ កម្ពុជាទទួលបានទិន្នផល ៦៩ ម៉ឺនតោន ក្នុងឆ្នាំ ២០២២ ក្នុងនោះនាំចេញទៅក្រៅប្រទេសបាន ៦៧ ម៉ឺនតោន ធ្លាក់ចុះជិតពាក់កណ្ដាលបើប្រៀបធៀបឆ្នាំ ២០២១ ដែលមាន ១, ១ ០០០ ០០០ តោន៕