Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសឥណ្ឌូណេស៊ីកំពុងពិចារណាលើការយកពន្ធភ្ញៀវទេសចរដែលទៅលេងលើកោះបាលី​បន្ទាប់ពីរដ្ឋាភិបាលបានដោះស្រាយបញ្ហាចរាចរណ៍

Media LNN | Apr 18, 2023
ប្រទេសឥណ្ឌូណេស៊ីកំពុងពិចារណាលើការយកពន្ធភ្ញៀវទេសចរដែលទៅលេងលើកោះបាលី​បន្ទាប់ពីរដ្ឋាភិបាលបានដោះស្រាយបញ្ហាចរាចរណ៍
Clinic narith

277005724_2796204234008607_2525216629336577588_n-3

ប្រទេសឥណ្ឌូណេស៊ីកំពុងពិចារណាលើការយកពន្ធភ្ញៀវទេសចរដែលទៅលេងលើកោះបាលី​ បន្ទាប់ពីរដ្ឋាភិបាលបានដោះស្រាយបញ្ហាចរាចរណ៍ និងការបំពានទិដ្ឋាការស្នាក់នៅពីសំណាក់ភ្ញៀវដែលបានទៅលេងកម្សាន្ត ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឥណ្ឌូណេស៊ី លោក Sandiaga Uno និយាយថា ការយកពន្ធនេះនឹងបង្កើនមូលនិធិសម្រាប់គម្រោងអភិរក្ស រួមទាំងការដាំដើមកោងកាង និងផ្កាថ្ម ដើម្បីធានាថា ភ្ញៀវទេសចរនឹងមានអារម្មណ៍​កាន់តែស្រស់ស្រាយទៅលើបរិស្ថានក្នុងតំបន់​ ដូចគ្នាទៅនឹងប្រទេស​ថៃបានធ្វើបែបនេះរួចទៅហើយ ។

តាមរយៈការយកពន្ធនេះ លោក Uno បញ្ជាក់ថា ពេលវេលា និងទំហំនៃពន្ធ គឺកំពុងតែស្ថិតក្រោមការពិភាក្សានៅឡើយ ពោលមិនទាន់ឈានដល់ការសម្រេចជាផ្លូវការណាមួយនៅឡើយទេ ។

126574305_gettyimages-1242552571-7

គួរឲ្យដឹងថា អ្នកទេសចររាប់សិបនាក់ត្រូវបានបណ្តេញចេញពីកោះបាលីក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ខណៈដែលរដ្ឋាភិបាលបង្កើនការអនុវត្តច្បាប់ប្រឆាំងនឹងជនបរទេសដែលប្រើប្រាស់ទិដ្ឋាការរបស់ពួកគេទៅធ្វើការនៅលើដីគោក បំពានច្បាប់ចរាចរណ៍ និងបំពានលើទីតាំងសាសនាជាដើម ៕