Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា-វៀតណាម នឹងបើកកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមបណ្តាខេត្តជាប់ព្រំដែន

Media LNN | Apr 19, 2023
កម្ពុជា-វៀតណាម នឹងបើកកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមបណ្តាខេត្តជាប់ព្រំដែន
Clinic narith

នៅក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំលើកទី១២ រវាងខេត្តជាប់ព្រំដែនកម្ពុជា-​វៀតណាម​កាលពីថ្ងៃទី១៨ ខែ មេសា លោកសក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលនឹងរៀបចំធ្វើឡើង​នៅប្រទេសវៀតណាម​នាពេលខាងមុខ។

លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានធ្វើសេចក្តីរាយការណ៍សង្ខេប ឱ្យដឹងថា កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមបណ្តាខេត្តជាប់ព្រំដែនរវាងកម្ពុជា និងវៀតណាមនេះ បានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់ឆ្នាំ២០២៣ ដោយភាគីកម្ពុជា-វៀតណាម បានរៀបចំកិច្ចប្រជុំ​ប្តូរវេនជាម្ចាស់ផ្ទះម្នាក់ម្តង។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសទាំងពីរ​បានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ ហើយកិច្ចប្រជុំលើកទី១២នេះ ភាគីវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះ។

 

លោក បានបញ្ជាក់ឱ្យដឹងថា ក្នុងកិច្ចប្រជុំលើកទី១២ ភាគីទាំងពីរនឹងពិភាក្សាទៅលើការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់​នៅតាមព្រំដែន ,វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការគ្រប់គ្រងច្រកទ្វាព្រំដែន វិស័យគមនាគមន៍ និងដឹកជញ្ជូន និងការងាររុករកអដ្ឋិធាតុកងទ័ព និងធ្វើមាតុភូមិនិវត្តន៍ ព្រមទាំងពិភាក្សាលើការងារដែលនៅ​សេសសល់​មួយចំនួនទៀតផងដែរ៕