Alynana Media Cambodia
Icon Collap
clinic narit

សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងក្នុងអត្រាមួយលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី ១ ដោយមានកំណើន ៤,៥% បើធៀបនឹងឆ្នាំមុន

Media LNN | Apr 19, 2023
សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងក្នុងអត្រាមួយលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី ១ ដោយមានកំណើន ៤,៥% បើធៀបនឹងឆ្នាំមុន
Clinic narith

ទិន្នន័យផ្លូវការបានបង្ហាញនៅថ្ងៃអង្គារនេះថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងក្នុងអត្រាមួយលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី ១ ដោយមានកំណើន ៤,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។ ទន្ទឹមនឹងនេះ មូលនិធិរូបិយវត្ថុអន្តរជាតិបាននិយាយថា ប្រទេសចិននឹងក្លាយជាកត្តាជំរុញកំណើនសេដ្ឋកិច្ចពិភពលោកដ៏ធំបំផុតក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ពោលគឺនឹងកើនលើសពីការរួមចំណែករបស់សហរដ្ឋអាមេរិក ដល់ទៅ ២ ដងឯណោះ។

សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងក្នុងអត្រាមួយលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទី ១ ដោយមានកំណើន ៤,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន ខណៈដែលក្រុមអ្នកបង្កើតគោលនយោបាយបានខំប្រឹងជំរុញកំណើន បន្ទាប់ពីការបិទបញ្ចប់វិធានការទប់ស្កាត់ជំងឺកូវីដ ១៩ ដ៏តឹងរ៉ឹងកាលពីខែធ្នូឆ្នាំមុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

កាលពីមុន ក្រុមអ្នកវិភាគដែលទីភ្នាក់ងារសារព័ត៌មាន រើយធឺ បានសាកសួរ បានរំពឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិននៅឆ្នាំ ២០២៣ នេះ អាចនឹងកើនឡើង ៤% បើធៀបនឹងឆ្នាំ ២០២២ ដោយសារមានការរំពឹងទុកថានឹងមានកំណើនក្នុងអត្រា ២,៩% នៅត្រីមាសទី ៤ ឆ្នាំ ២០២៣នេះ។

ទិន្នន័យផ្សាយចេញដោយការិយាល័យស្ថិតិជាតិរបស់ចិន បានបង្ហាញថា បើពិនិត្យមើលតាមត្រីមាស ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើងក្នុងអត្រា ២,២% អំឡុងខែមករា ដល់ខែមីនា ឆ្នាំ២០២៣ គឺដូចគ្នានឹងការរំពឹងទុកកាលពីមុនដែលថាមានកំណើន ២,២% ហើយដែលក្រោយមកបានកែតម្រូវថា ត្រីមាសដំបូងនៃឆ្នាំ ២០២៣ នេះ មានកំណើន ០,៦% ។

ទិន្នន័យថ្មីៗនេះបង្ហាញថាសេដ្ឋកិច្ចចិនកំពុងស្ទុះងើបឡើងវិញ ដោយសារការកើនឡើងនៃការប្រើប្រាស់ សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ក្រោយពីមានការដកចេញភ្លាមៗនូវវិធានការទប់ស្កាត់ជំងឺកូវីដ ១៩ កាលពីខែធ្នូ ប៉ុន្តែការសម្រួលអតិផរណា និងការសន្សំប្រាក់នៅធនាគារដែលកំពុងកើនឡើង កំពុងចោទជាសំណួរអំពីភាពខ្លាំងនៃតម្រូវការក្នុងស្រុក។