Alynana Media Cambodia
Icon Collap
clinic narit

ជនស៊ីវិលរាប់ម៉ឺននាក់ បានភៀសខ្លួនចេញពីរដ្ឋធានីរបស់ស៊ូដង់

Media LNN | Apr 20, 2023
ជនស៊ីវិលរាប់ម៉ឺននាក់ បានភៀសខ្លួនចេញពីរដ្ឋធានីរបស់ស៊ូដង់
Clinic narith

ជនស៊ីវិលរាប់ម៉ឺននាក់ បានភៀសខ្លួនចេញពីរដ្ឋធានីរបស់ស៊ូដង់ ហើយប្រទេសនានាកំពុងព្យាយាមជម្លៀសពលរដ្ឋរបស់ពួកគេ នៅថ្ងៃទីប្រាំនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។

image-1077-1024x576

សាក្សីរាយការណ៍ថា កាលពីព្រឹកថ្ងៃពុធទី១៩ខែមេសា ប្រជាជនបានចាកចេញពីទីក្រុង ខាទុំ ដោយអ្នកខ្លះជិះរថយន្ត និងអ្នកខ្លះដើរ ខណៈស្នូរកាំភ្លើង និងការបំផ្ទុះគ្រាប់បែក បានធ្វើឲ្យកក្រើកទីក្រុង។

ទន្ទឹមនេះ មន្ត្រីក្នុងប្រទេសជប៉ុន និងតង់ហ្សានី និយាយថា ពួកគេកំពុងពិចារណាបេសកកម្ម ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួន។

 

ទីក្រុងតូក្យូនិយាយថា កងកម្លាំងស្វ័យការពាររបស់ខ្លួន កំពុងពិចារណាពីរបៀបជម្លៀសពលរដ្ឋជប៉ុនប្រហែល៦០នាក់ចេញពីប្រទេសស៊ូដង់ ខណៈយន្តហោះយោធា រង់ចាំសម្រាប់ប្រតិបត្តិការជម្លៀស។

ចំណែករដ្ឋមន្ត្រីការបរទេសតង់ហ្សានី លោក Stergomena Tax បានប្រាប់សភាថា រដ្ឋាភិបាលរបស់លោក ក៏កំពុងវាយតម្លៃថាតើវាអាចទៅរួចដែរឬទេ ក្នុងការជម្លៀសពលរដ្ឋរបស់ខ្លួនចំនួន ២១០នាក់។

គួរបញ្ជាក់ថា ការភៀសខ្លួននេះកើត​ឡើង ​បន្ទាប់​ពី​បទ​ឈប់​បាញ់​កាល​ពី​ថ្ងៃ​អង្គាររវាងភាគីសង្គ្រាម ត្រូវ​ដួលរលំ។

កាលពីថ្ងៃអង្គារ យោធាស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) បានយល់ព្រមបទឈប់បាញ់មនុស្សធម៌ រយៈពេល២៤ម៉ោង ប៉ុន្តែបទឈប់បាញ់នោះបានដួលរលំ ត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីចូលជាធរមាននៅម៉ោង ៦ល្ងាច (ម៉ោងក្នុងស្រុក)។

បទ​ឈប់​បាញ់​ថ្មី​ដែល​មានរយៈ​ពេលដូច​គ្នាក៏​ត្រូវ​បាន​ RSF ស្នើ​ឡើង​ផងដែរកាល​ពី​ថ្ងៃ​ពុធ។ កងទ័ពនិយាយថា ខ្លួននឹងគោរពតាមបទឈប់បាញ់ ប៉ុន្តែស្នូរកាំភ្លើងនៅតែអាចឮនៅទូទាំងរដ្ឋធានី។

ថ្វីបើចំនួនមនុស្សស្លាប់ដែលបណ្តាលមកពីការប្រយុទ្ធគ្នា មិនត្រូវបានគេដឹងច្បាស់ក៏ដោយ ប៉ុន្តែគណៈកម្មាធិការកណ្តាលនៃវេជ្ជបណ្ឌិតស៊ូដង់ (CCSD) បានឲ្យដឹងកាលពីថ្ងៃអង្គារថា ជនស៊ីវិលយ៉ាងតិច១៧៤នាក់ត្រូវបានសម្លាប់នៅក្នុងអំពើហិង្សានេះ៕