Alynana Media Cambodia
Icon Collap
clinic narit

ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានបំពាក់ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ជាផ្លូវការ

Media LNN | Apr 20, 2023
ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានបំពាក់ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ជាផ្លូវការ
Clinic narith

ព្រះរាជក្រឹត្យផ្តល់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ ដែលប្រគល់ជូនឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ត្រូវបានប្រកាសជាផ្លូវការ ក្រោមវត្តមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣។

image-1078

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះអង្គសព្វព្រះរាជហឫទ័យប្រោស ព្រះរាជទានព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ ដល់ឯកឧត្តម ឧត្តមសេនីយ៍ឯកផ្កាយ៣ ហ៊ុន ម៉ាណែត នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ តាមសេចក្តីក្រាបទូលបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។

ឋានន្តរស័ក្តិនាយ ឧត្តម សនីយ៍ ផ្កាយ ៤ ដែលជា តំណែងយោធាខ្ពស់ជាងគេនៃក្រសួងការពារជាតិ ប្រគល់ជូនដល់ឯកឧត្តម ហ៊ុន ម៉ាណែត គឺមានការរៀបចំជាយូរណាស់មកហើយដោយសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ប៉ុន្តែឋានន្តរស័ក្តិនាយឧត្តមសេនីយ៍នេះត្រូវបានឯកឧត្តម ហ៊ុន ម៉ាណែត បដិសេធមិនព្រមទទួលយក។

 

ការផ្តល់តំណែងនាពេលនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ឯកឧត្តម ហ៊ុន ម៉ាណែត មិនបានដឹងខ្លួនជាមុនទេ ថានឹងឡើងឋានន្តរសក្ដិ ជា “នាយឧត្ដមសេនីយ៍”(ផ្កាយ៤)នេះ ព្រោះពេលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង គឺឯកឧត្តមនៅជាប់បេកសសកម្មនៅតាមបណ្តាខេត្ត។

ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាលាឯកជនមួយកាលពីថ្ងៃទី២២ ខែមីនា សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ឯកឧត្តម ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នមាន ងារជាឧត្ដមសេនីយ៍ឯកនោះ គឺខ្លួនមិនចង់ឡើងសក្តិនោះទេ ព្រោះមិនចង់ឲ្យមានការបកស្រាយ ឬរិះគន់ណាមួយមកលើឯកឧត្តម ប៉ុន្តែដោយសារសម្តេចផ្ទាល់ និងសម្តេចពិជ័យសេនា ទៀ បាញ់ទេ ជំនះទើបនាំគ្នាគាំទ្រ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា លោក ហ៊ុន ម៉ាណែត ត្រូវបានឡើងជាផ្កាយ ៤តាំងពីប៉ុន្មានឆ្នាំមុនមកម្លេះ ប៉ុន្តែរូបលោកមិនព្រមទទួល ទើបពេលនេះ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យហើយ ចឹងទទួលមិនទទួលជារឿងរបស់គេ ។

យ៉ាងណា នៅថ្ងៃព្រហស្បតិ៍នេះ កូនប្រុសច្បងដ៏មានឥទ្ធិពលរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺឯកឧត្តម ហ៊ុន ម៉ាណែត យល់ព្រមជាគោលការណ៍អញ្ជើញឡើងលើវេទិកាទទួលព្រះរាជក្រឹត្យព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់ឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ ជាផ្លូវការ នៅអគាររដ្ឋបាល និង សាលប្រជុំ ទីស្តីការក្រសួងការពារជាតិ តម្លៃប្រមាណជា ៦០ លានដុល្លារសហរដ្ឋអាមេរិក។

ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាកូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ មានអាយុ ៤៦ឆ្នាំ ឯកឧត្តម ហ៊ុន ម៉ាណែត បច្ចុប្បន្ន មានតំណែងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និង ជាមេបញ្ជាការរងនៃកងអង្គរក្សរបស់នាយករដ្ឋមន្រ្តី តាំងពីឆ្នាំ២០១៨។

ក្នុងការសិក្សា កាលនៅថ្នាក់វិទ្យាល័យ ឯកឧត្តម ហ៊ុន ម៉ាណែត គឺជាអតីតសិស្សពូកែគណិតវិទ្យា ដោយប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ទូរទាំងប្រទេសផ្នែកគណិតវិទ្យា។ ឯកឧត្តម ហ៊ុន ម៉ាណែត ជាជនជាតិកម្ពុជាដំបូងគេដែលបានសិក្សានៅសាលាបណ្ឌិតយោធា West Point នៅសហរដ្ឋអាមេរិក និងបញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York និងបញ្ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

ក្នុងជួរគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ាណែត ជាសមាជិកគណៈអចិន្ត្រៃយ៍ និងត្រូវបានតែងតាំងជាប្រធានចលនាយុវជនថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២០ និងជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ពេលអនាគត របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំប្រទេសកម្ពុជា។

មិនត្រឹមតែជាបញ្ញវន្តបញ្ចប់ការសិក្សានៅសាលាល្បីកម្រិតអន្តរជាតិប៉ុណ្ណោះទេ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏ជាបញ្ញវន្តដែលបានប្រឡូកជាមួយការងារជាក់ស្តែងយូរឆ្នាំ ទាំងក្របខណ្ឌបក្ស ក្របខណ្ឌយោធា និងក្របខណ្ឌមនុស្សធម៌។ ជាពិសេសឯកឧត្តម ហ៊ុន ម៉ាណែត ជាបញ្ញវន្តទទួលបានការបណ្តុះបណ្តាល និងទទួលបទពិសោធន៍ពីសាស្ត្រាចារ្យដ៏ខ្លាំងពូកែម្នាក់ទៀត គឺសម្តេចតេជោ ហ៊ុន សែន ដែលជាឪពុករបស់ខ្លួននោះ។

តាមរយៈបទពិសោធន៍ការងារ និងការដុសខាតលុតដំដោយផ្ទាល់ពីឪពុករបស់ខ្លួនផងនោះ ឯកឧត្តម ហ៊ុន ម៉ាណែត ត្រូវបានគេមើលឃើញថា គឺជាអ្នកបន្តវេនដ៏ស័ក្តិសម និងខ្លាំងពូកែមួយរូបនៅកម្ពុជា ដែលអាចធានារក្សាបាននូវសុខសន្តិភាព ស្ថេរភាព ហើយនាំមកនូវវឌ្ឍនភាព និងកិត្យានុភាពជាបន្តសម្រាប់កម្ពុជា៕