តើគោរមងារកិត្តិយស ពុទ្ធមាមកាភិបាល របស់សម្ដេច ហ៊ុន សែន មានអត្ថន័យយ៉ាងណា?
ចំពោះអត្ថន័យគោរមងារកិត្តិយស ពុទ្ធមាមកាភិបាល(ពុទ ធៈ មា មៈ កា ភិ បាល) ដែលត្រូវបានប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន នៅពេលនេះ គឺជាគោរមងារកំពូល ដែលត្រូវបានផ្ដល់ជូនថ្នាក់ដឹកនាំកំពូលទាំងក្នុងអាណាចក្រ និងទាំងថ្នាក់ដឹកនាំពុទ្ធចក្រ ដែលជាអ្នកគ្រប់គ្រងថែរក្សាគោរពប្រតិបត្តិឧបត្ថម្ភទ្រទ្រង់ និងលើតម្កើនតម្លៃព្រះពុទ្ធសាសនាប្រកបដោយសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់ និងឧដុង្គឧត្តមតាមរយៈសកម្មភាពព្រះពុទ្ធសាសនា នានា រួមទាំងសកម្មភាពរបស់អង្គការពុទ្ធសាសនិកពីភពលោក។
ព្រះរាជពុទ្ធមាមកាភិបាល គឺជាគោរមងាសម្រាបផ្ដល់ជូន សម្រាបទ្វាយជូនព្រះមហាក្សត្រ ក៏ដូចជាព្រះរាជវង្សានុវង្ស ហើយមានអត្ថន័យដូចគ្នាទៅនឹងពុទ្ធមាមកាភិបាល(ពុទ ធៈ មា មៈ កា ភិ បាល) ដែលប្រប្រាស់សម្រាប់ថ្នាក់ដឹកនាំទាំងក្នុងវិស័យអណាចក្រផងដែរ។
មកទល់បច្ចុប្បន្នគោរមងានេះធ្លាប់បានផ្ដល់ជូន សម្ដេចព្រះសង្ឃរាជ ព្រះមហាថែ ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំនៃប្រទេសដែលកាន់ព្រះពុទ្ធសាសនា ក្នុងនោះត្រូវបានប្រគល់ជូនចំនួនប្រាំបី រួចមកហើយរួមមាន៖
១.សម្ដេចព្រះសង្ឃរាជនៃព្រះរាជាណាចក្រថៃ
២.ព្រះមហាថែមហានាយកនៃសាធារណៈរដ្ឋស្រីលង្កា
៣.ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ
៤.ប្រធានាធិបតីនៃប្រទេសនេប៉ាល់
៥.ប្រធានាធិបតីនៃសាធារណៈឥណ្ឌា
៦.ប្រធានាធិបតីនៃសាធារណៈស្រីលង្កា
៧.នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ
៨.ប្រធានសហព័ន្ធពុទ្ធសសាសនិកជប៉ុន។
បូករួមទាំងការប្រគល់ជូនសម្ដេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងថ្ងៃអង្គា ១៣កើត ខែពិសាខ ឆ្នាំថោះ ព្វស័ក ពុទ្ធសករាជ ២៥៦៦ នេះទៀតនោះគឺជាការប្រគល់ជូនចំនួន ៣ ព្រះអង្គ និង ៥ រូប៕