Alynana Media Cambodia
Icon Collap
clinic narit

តម្លៃមាសនៅថ្ងៃទី៣ ខែឧសភានេះ ចាប់ផ្ដើមហក់ឡើងខ្ពស់បើប្រៀបធៀបនឹង១សប្ដាហ៍កន្លងចុងខែមេសា ឆ្នាំនេះ

Media LNN | May 03, 2023
តម្លៃមាសនៅថ្ងៃទី៣ ខែឧសភានេះ ចាប់ផ្ដើមហក់ឡើងខ្ពស់បើប្រៀបធៀបនឹង១សប្ដាហ៍កន្លងចុងខែមេសា ឆ្នាំនេះ
Clinic narith

តម្លៃមាសចាប់ផ្ដើមឡើងថ្លៃនៅដើមខែឧសភានេះ ដោយ មាសគីឡូនៅថ្ងៃទី៣ លក់ចេញតម្លៃ ២៤៣ដុល្លារ ទិញចូល ២៣៣ដុល្លារ។

24-Cheam-phorn1-Copy-1024x759-9

ដោយឡែកសម្រាប់ផ្លាកទីនទឹក៧៥វិញ ទិញចូលតម្លៃ ១៧២ដុល្លារ លក់ចេញបានតម្លៃ ១៨២ដុល្លារ។ រីឯផ្លាកទីនទឹក៧០ ទិញចូលក្នុងតម្លៃ ១៦០ដុល្លារ លក់ចេញ ១៧០ដុល្លារ។

សូមជម្រាបផងដែរថា កាលពីថ្ងៃម្សិលមិញ សម្រាប់មាសគីឡូ ទិញចូលក្នុងតម្លៃ ២៣០ដុល្លារ លក់ចេញចេញតម្លៃ ២៤០ដុល្លារ រីឯផ្លាកទិនទឹក៧៥ ទិញចូល១៧០ដុល្លារ លក់ចេញបានក្នុងតម្លៃ ១៨០ដុល្លារ និង ផ្លាកទិនទឹក៧០ ទិញចូល ១៥៨ដុល្លារ លក់ចេញតម្លៃ ១៦៨ដុល្លារ៕