Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ខាន់ ចេសា ទទួលបានមេដាយប្រាក់ ក្រោយចាញ់ជើងខ្លាំងហ្វីលីពីន

Admin Alynana | May 04, 2023
ខាន់ ចេសា ទទួលបានមេដាយប្រាក់ ក្រោយចាញ់ជើងខ្លាំងហ្វីលីពីន
Clinic narith

កីឡាការិនីជឺជិតស៊ូ ខាន់ ចេសា បានចាញ់កីឡាការិនីហ្វីលីពីន Kaila Isip Napolis នាការប្រកួតវិញ្ញាសា Ne-Waza ទម្ងន់៥២គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វា នាថ្ងៃទី៤ ខែឧសភា នេះ។ បរាជ័យ ២-០ នេះនាំឱ្យកីឡាការិនីកូនកាត់ខ្មែរ-អាមេរិករូបនេះ ទទួលបាន​ត្រឹមមេដាយប្រាក់។

នាការប្រកួតជម្រុះ ខាន់ ចេសា ដែលធ្លាប់មានប្រវត្តិបានមេដាយមាសអាស៊ី និងស៊ីហ្គេម បានយកឈ្នះកីឡាការិនីសិង្ហបុរី May Yong The, កីឡាការិនីវៀតណាម Thi Huyen Dang និងកីឡាការិនីថៃ Nuchanat Singchalad ក្នុងលទ្ធផល ៥០-០ ដូចគ្នា ពោលគឺគូប្រជែងទាំងបី សុទ្ធតែសុំចុះចាញ់។
 
មេដាយមាសដំបូងរបស់កម្ពុជាពីព្រឹត្តិការណ៍ស៊ីហ្គេមនេះ សម្រេចបានដោយក្រុមកីឡាករជឺជិតស៊ូបុរសជាគូ គឺ  គង់ ម៉ូណាមីថុរ៉ា និង ទូច ពីរកក្កដា ដែលបានយកឈ្នះក្រុមថៃ នាជំនួបផ្តាច់ព្រ័ត្រ៕