រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងពីការដាក់ខ្សែរត់ពិសេស រថយន្ដក្រុងសាធារណៈ (Express Bus) សម្រាប់បម្រើដល់ការធ្វើដំណើរទៅទស្សនាព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងសេចក្ដីជូនដំណឹងដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ទៀតថា ការដាក់ខ្សែរត់ពិសេសត្រង់ទៅកាន់ទីតាំងប្រកួតនេះ ធ្វើឡើងចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។