Alynana Media Cambodia
Icon Collap
clinic narit

វៀតណាមស្ថិតនៅលំដាប់ទី ៣ ជាប្រទេសនាំចេញបន្ទះឈីប​ច្រើនបំផុតទៅកាន់សហរដ្ឋអាមេរិក ខណៈ​តៃវ៉ាន់ និងម៉ាឡេស៊ីស្ថិតនៅលំដាប់លេខ ២

Media LNN | May 12, 2023
វៀតណាមស្ថិតនៅលំដាប់ទី ៣ ជាប្រទេសនាំចេញបន្ទះឈីប​ច្រើនបំផុតទៅកាន់សហរដ្ឋអាមេរិក ខណៈ​តៃវ៉ាន់ និងម៉ាឡេស៊ីស្ថិតនៅលំដាប់លេខ ២
Clinic narith

វៀតណាមស្ថិតនៅលំដាប់ទី ៣ ជាប្រទេសនាំចេញបន្ទះឈីប​ច្រើនបំផុតទៅកាន់សហរដ្ឋអាមេរិក ខណៈ​តៃវ៉ាន់ និងម៉ាឡេស៊ីស្ថិតនៅលំដាប់លេខ ២។

 

ប្រទេសវៀតណាមមានចំនួន ១០ ភាគរយនៃការនាំចេញបន្ទះឈីប semiconductor ទៅកាន់អាមេរិកក្នុងរយៈពេល ១២ ខែគិតត្រឹមខែកុម្ភៈ ខណៈចំណូលនាំចេញនេះកើនឡើងដល់ជាង ៧៥ ភាគរយ ដោយស្មើនឹង ៥៦២.៥ លានដុល្លារអាមេរិក ។

ទន្ទឹមនេះ អ្នកជំនាញជឿជាក់ថា វៀតណាមមានសក្ដានុពលក្នុងការក្លាយជាមជ្ឈមណ្ឌលសកលនៃការផលិតបន្ទះឈីប ប្រសិនបើវៀតណាមអាចប្រើប្រាស់គុណភាពរបស់ខ្លួន និងអនុវត្តយុទ្ធសាស្ត្រ គោលនយោបាយ និងការលើកទឹកចិត្តប្រកបដោយប្រសិទ្ធភាពសម្រាប់វិស័យនេះ ។

 

គួរបញ្ជាក់ថា គ្រាន់តែនៅក្នុងខែកុម្ភៈ ការបញ្ជាទិញបន្ទះឈីប semiconductor ទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងដល់ ៤.៨៦ ពាន់លានដុល្លារ ដោយកើនឡើង ១៧ ភាគរយ បើធៀបនឹងឆ្នាំមុន ហើយក្នុងចំណោមនោះ បន្ទះឈីបដែលផលិតនៅអាស៊ីមានចំនួន ៨៣ ភាគរយ ៕