Alynana Media Cambodia
Icon Collap
clinic narit

រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួនពីបន្ថែមទៀតគ្រោងបើក នៅខេត្តកំពុងស្ពឺ

Media LNN | May 19, 2023
រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួនពីបន្ថែមទៀតគ្រោងបើក នៅខេត្តកំពុងស្ពឺ
Clinic narith

រោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួនពីរ បោះទុនវិនិយោគសរុបជាង ១១លានដុល្លារ គ្រោងនឹងបង្កើតឡើង​នៅខេត្តកំពង់ស្ពឺ ក្រោយពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអនុម័តរួចហើយ។

គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ទាំងពីរនេះ រួមមាន៖

 

១-GENMEI INDUSTRIAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៧៦៩កន្លែង។

 

 

២-TAI FONG SHOES (CAMBODIA) MANUFACTURING CO., LTD គម្រោងបង្កើតរោងចក្រផលិត​ស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិ​យោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៩២៨កន្លែង។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់កម្ពុជាថ្មីថា ការខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិន​ឱ្យចូលមក​វិនិយោគនៅខេត្តកំពង់ស្ពឺនេះ គោលបំណង ដើម្បីផ្តល់ប្រយោជន៍ដល់ពលរដ្ឋនៅក្នុងស្រុកដោយផ្ទាល់ តាមរយៈ​ការងារបង្កើតប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាព។ លើសពីនេះទៀត ក្រៅតែពីការផ្តល់ប្រាក់ចំណូល​សម្រាប់​ពលរដ្ឋហើយនោះ ការវិនិយោគបង្កើតរោចក្រសហគ្រាស ត្រូវតែបង់ពន្ធជូនរដ្ឋជាប្រចាំ ដែលចំណូល​បានពីការ​ប្រមូលពន្ធនេះ នឹងបានជាប្រយោជន៍សម្រាប់​យកទៅអភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធនានា ជាពិសេសបាន​ជួយដល់​កំណើនសេដ្ឋកិច្ចជាតិផងដែរ។

 

7-doanthethaovn-rker26-8-5-40-119

 

 

 

សព្វថ្ងៃនេះ ខេត្តកំពង់ស្ពឺ កំពុងមានតម្រូវការកម្មករប្រមាណ ៣ម៉ឺននាក់បន្ថែមទៀត ដើម្បីបំពេញការងារ​ទៅតាមវិស័យ​ផ្សេងៗ រួមមាន រោងចក្រ សហគ្រាស ការដ្ឋានសំណង់ និងផ្នែកដទៃទៀត។ នេះជាការបន្ថែមរបស់លោក វ៉ី សំណាង។ ដោយសារនៅមានតម្រូវការកម្មករនិយោជិតច្រើន លោក វ៉ី សំណាង បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់​មានការងារធ្វើ អាចស្វែងរកការងារធ្វើនៅខេត្តកំពង់ស្ពឺ។

 

បើតាមលោកអភិបាលខេត្ត បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាសទាំងតូចទាំងធំ ដែលកំពុងដំណើរ​ប្រមាណជាង ១៧០០ ក្នុងនោះ សម្រាប់រោងចក្រកាត់ដេរសម្លៀកបំពាក់ស្បែកជើងមានចំនួនជិត ២០០ក្រុមហ៊ុន៕