អង្គការ Abu Dhabi នៃប្រទេសអារ៉ាប់រួមបានរកឃើញឱកាសវិនិយោគប្រមាណ ២ពាន់លានដុល្លារ នៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការពង្រីកទំនាក់ទំនងអាជីវកម្មនៅក្នុងខែមករា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយបាននិយាយកាលពីថ្ងៃចន្ទទី ២២ ខែឧសភា ឆ្នាំ២០២៣។
អេមីរ៉ាតអារ៉ាប់រួម (UAE) បានសន្យាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeolទៅកាន់ទីក្រុង Abu Dhabi ក្នុងខែមករា ដើម្បីវិនិយោគរហូតដល់ ៣០ពាន់លានដុល្លារនៅក្នុងប្រទេសអាស៊ីក្នុងវិស័យជាច្រើនរួមទាំងថាមពល និងបច្ចេកវិទ្យាព័ត៌មាន។ យោងតាមសេចក្តីថ្លែងការណ៍ដែលបានអាននៅថ្ងៃច័ន្ទពីធនាគារអភិវឌ្ឍន៍កូរ៉េ និងក្រុមហ៊ុនវិនិយោគ Mubadala Investment Company “រហូតមកដល់បច្ចុប្បន្ន អង្គការ Abu Dhabi បានជួយកំណត់អត្តសញ្ញាណប្រហែល ២ ពាន់លានដុល្លារនៃឱកាសវិនិយោគសក្តានុពលនៅក្នុងប្រទេសកូរ៉េ”។ ព័ត៌មានបន្ថែម វាមិនបានបញ្ជាក់លម្អិតអំពីការវិនិយោគសក្តានុពលនោះទេ។ ទីភ្នាក់ងារទាំងពីរបាននិងកំពុងស្វែងរកការវិនិយោគតាមដានចាប់តាំងពីកិច្ចប្រជុំកំពូល៕