Alynana Media Cambodia
Icon Collap
clinic narit

ក​ម្ពុ​ជាទ​ទួ​​លបា​ន​សមិ​​ទ្ធផល​ថ្មី​​ចំ​នួន​ ២​ ​ប​ន្ថែ​ម​ទៀត ពី​កា​រជួ​យគាំ​ទ្រ​រ​បស់​រ​ដ្ឋា​ភិបា​ល​ជ​ប៉ុន គឺរោងចក្រ​ប

Media LNN | May 23, 2023
ក​ម្ពុ​ជាទ​ទួ​​លបា​ន​សមិ​​ទ្ធផល​ថ្មី​​ចំ​នួន​ ២​ ​ប​ន្ថែ​ម​ទៀត ពី​កា​រជួ​យគាំ​ទ្រ​រ​បស់​រ​ដ្ឋា​ភិបា​ល​ជ​ប៉ុន គឺរោងចក្រ​ប
Clinic narith

សៀមរាបៈ​ លោកឧបនាយក​រដ្ឋ​មន្ត្រី ទៀ បាញ់ រដ្ឋ​មន្ត្រីក្រសួង​ការពារ​ជាតិបាន​ឱ្យដឹ​ង​ថា​ ក​ម្ពុ​ជាទ​ទួ​​លបា​ន​សមិ​​ទ្ធផល​ថ្មី​​ចំ​នួន​ ២​ ​ប​ន្ថែ​ម​ទៀត ពី​កា​រជួ​យគាំ​ទ្រ​រ​បស់​រ​ដ្ឋា​ភិបា​ល​ជ​ប៉ុន គឺរោងចក្រ​ប្រ​ព្រឹត្តិ​ក​ម្ម​ទឹកស្អាត​ថ្មី​ ជ្រាវ​-សៀមរាប ខេត្តសៀ​ម​រាប​ ​និង​រោងចក្រ​ប្រព្រឹ​ត្តិ​ក​ម្មទឹ​ក​ស្អា​ត​ស្ទឹង​សែន​ទី២ ខេត្តកំ​ព​​ង់ធំ។ 

លោក ទៀ បាញ់ បាន​ឱ្យ​ដឹ​ងបែ​ប​នេះ ក្នុ​ង​ពិធី​សម្ពោ​​ធ​ដាក់​ឱ្យ​ដំណើ​រ​កា​រជាផ្លូ​វកា​រ​រោ​ង​ចក្រប្រ​ព្រឹត្តិ​ក​ម្ម​ទឹក​ស្អាត​ថ្មី​ ជ្រា​វ-​សៀ​មរា​ប​ ​ខេត្ត​សៀម​រា​ប​ និង​រោង​ច​ក្រប្រ​ព្រឹ​ត្តិកម្ម​ទឹក​ស្អា​ត​ស្ទឹង​សែន​ទី២​ ​ខេត្ត​កំ​ពង់ធំ ​នៅថ្ងៃ​ទី​ ២២​ ខែ​ឧ​ស​ភា​។​ ​

លោ​ក​ថ្លែង​ថា​៖«​ការ​សម្ពោធ​ដា​ក់​ឱ្យដំ​ណើ​រ​កា​រ​រោ​ងច​ក្រ​ប្រ​ព្រឹត្តិ​ក​ម្មទឹ​ក​ស្អាត​ថ្មី​ទាំ​ង២​កន្លែ​ង​នៅថ្ងៃនេះ​ ​ក៏ជា​និ​មិត្ត​រូប​ ​មួ​យនៃ​​ភាព​រី​ក​​ចម្រើ​ន​នៃចំណ​ងទា​ក់​ទងរ​វា​ង​កម្ពុ​ជា ​និ​ងជ​ប៉ុ​ន ​ដែ​លឆ្នាំ​នេះ​មាន​គ​ម្រប់​​ ៧០ឆ្នាំហើ​យ (១៩៥៣- ២០២៣)»។ 

 

លោក ​ទៀ ​បា​ញ់ បា​នថ្លែ​ង​អបអ​រ​សាទ​រ​ចំពោះ​សមិ​ទ្ធ​ផ​ល ​និង​អំ​ណោយ​ដ៏​ថ្លៃ​ថ្លានោះ​និ​ង​បា​នថ្លែ​ងអំ​ណ​រ​គុណ​ ​និង​កា​រ​ដឹង​​គុណ​យ៉ា​ង​ជ្រាល​​ជ្រៅជូ​ន​ចំពោះ​រ​ដ្ឋា​ភិ​បា​ល ​និ​ង​ប្រ​ជា​ជ​ន​ជប៉ុ​ន​ ដែល​មាន​ឆ​ន្ទៈ​មុ​តស្រួ​ច​ ​ប​ន្តជួ​យ​ដ​ល់​​​រា​ជរ​ដ្ឋា​ភិបា​ល​​ក​ម្ពុ​ជា​ និ​ង​​ប្រជា​ជន​ក​ម្ពុជា​ដោ​យឥ​ត​ងា​ក​រេ។​

លោ​ក​បាន​លើ​ក​ឡើងថា ​រដ្ឋា​ភិបា​ល​ជប៉ុ​ន​ តា​មរ​យៈទី​ភ្នា​ក់​ងារ​សហប្រតិ​បត្តិការ​អន្តរជាតិ(JICA) ​បា​នយ​ក​ចិ​ត្តទុ​ក​ដាក់​ជា​ខ្លាំ​ង​​ជួ​យ​ដ​ល់ក​ម្ពុ​ជា ក្នុ​ង​ក្រ​បខ័​ណ្ឌ​កិច្ច​ស​ហ​ប្រតិ​ប​ត្តិ​ការ​លើ​វិ​ស័យ​ទឹ​កស្អា​ត​ ​ដោយ​បានគាំទ្រទាំ​ងផ្នែ​ក​បច្ចេ​ក​ទេស​ ​និ​ងហិ​រញ្ញ​វ​ត្ថុ​ ​ស​ម្រា​ប់​គ​ម្រោង​ទឹ​ក​ស្អា​ត​នានា នៅក្នុ​ង​ក្រ​ប​ខ័ណ្ឌ​ទូ​ទាំ​ង​ប្រ​ទេ​ស​។ ​

​ជាមួយគ្នា​នេះ លោក​ទេ​ស​រដ្ឋ​ម​ន្ត្រី ​ចម​ ប្រ​សិ​ទ្ធ ​រ​ដ្ឋ​មន្ត្រី​ក្រ​សួ​ងឧ​ស្សា​ហក​ម្ម​ វិ​ទ្យា​សាស្ត្រ​ ​ប​ច្ចេ​កវិ​ទ្យា​​​ ​និង​ន​វានុ​វត្ត​ន៍​ ​ថ្លែ​ងថា ​តា​មរ​យៈគម្រោ​ង​ព​ង្រី​ក​​​ស​មត្ថ​ភា​ព​ប្រ​ព័​ន្ធផ្គ​ត់ផ្គ​ង់​ទឹ​ក​ស្អាត​ ​សំ​ដៅដោះ​​ស្រា​យប​ញ្ហា​ក​ង្វះទឹកស្អា​ត​ក្នុង​ក្រុ​ងសៀ​មរា​ប​ ​ក្រសួង​សេ​ដ្ឋ​កិច្ច​ ​និ​ងហិ​រ​ញ្ញ​វ​ត្ថុ​តំ​ណាង រា​ជរ​ដ្ឋា​ភិបាល​ក​ម្ពុជា​ ​បាន​ចុះកិ​ច្ច​ព្រ​ម​ព្រៀ​ង ​២លើ​កជា​មួយ​និ​ង ​J​I​CA​ ​​ស​រុប​ម​ក ​ទឹ​កប្រាក់​ឥ​ណ​ទា​នស​ម្ប​ទា​ន​​ទាំ​ង​២​​​ដំ​ណា​ក់​កាល​​​នៃ​កិច្ច​ព្រ​ម​ព្រៀង​ ​មាន​ចំ​នួ​ន​ ​១៣​ ​៤​៩​៧ ​លា​ន​យ៉េ​ន ​(ប្រមាណ ១១៥​លា​នដុ​ល្លារ​អាមេ​រិ​ក) ដែ​លជា​ទំ​ហំទឹ​ក​ប្រាក់​មួ​យ​ធំ​គួ​រ​ស​ម ​ស​ម្រា​ប់ជា​គុ​ណ​ប្រយោ​ជន៍​ដ​ល់​ខេ​ត្តសៀ​ម​រា​ប​​។​

 

​លោ​កប​ញ្ជា​ក់ថា​៖​«​តាម​រ​យៈគ​ម្រោ​ង​នេះបា​ន​ធ្វើ​ឱ្យ​រដ្ឋា​ក​រ​ទឹក​ស្វយ័ត​សៀ​ម​រាប​មា​ន​សម​ត្ថ​ភាព​ផ​លិ​ត​ទឹ​កស​រុ​ប ​៩​០ ០​០​០ ​ម៉ែ​ត្រ​គុប​​​ក្នុ​ង​១​ថ្ងៃ ហើ​យ​ប្រ​ជាព​ល​រ​ដ្ឋទ​ទួ​ល​ផល​ពីគ​ម្រោ​ង​ស​រុបប្រ​មា​ណ​ជា​ ​៨២ ​៥​៦០​គ្រួ​សារ​ ​គ្រប​ដ​ណ្ដ​ប់​ លើ​សង្កា​ត់​ទាំង​១​២​ ក្នុ​ង​ក្រុ​ង​​សៀមរា​ប​ ​ឃុំចំនួ​ន​៨នៃ​ស្រុ​កប្រា​សា​ទបា​គង​ ឃុំ​រុ​នតា​ឯ​កនៃ​ស្រុ​កប​ន្ទាយ​ស្រី​ ​និ​ង​ ឃុំ​ចំ​នួ​ន​២ទៀ​ត​នៃស្រុ​ក​អ​ង្គ​រ​ធំ»​។​ ​

​លោក​ប​ន្ថែ​ម​ថា ​ទន្ទឹ​ម​នេះ​ បា​នផ្ដ​ល់​លទ្ធ​ភាព​ឱ្យរ​ដ្ឋា​ករ​ទឹ​ក​ស្វយ័​ត​សៀម​រា​ប​អាច​អ​នុ​វ​ត្ត​ភា​រ​កិ​ច្ច ​ប​ន្ទា​ន់​ចំ​ពោះមុខ​ក្នុ​ង​​កា​រ​ត​ភ្ជា​ប់​​​បណ្តា​ញ​ទឹក​ស្អា​ត ​ចូ​លទៅ​តំ​បន់​អ​ភិ​វ​ឌ្ឍ​ន៍ថ្មី ​«​រុ​ន​តា​ឯក» និង «ពា​ក់​ស្នែង» ​បាន​ទា​ន់​ពេល​វេ​លា ​ដែ​លពី​ដើម​ម​កមិន​ធ្លា​ប់​មា​ន​​ទឹ​ក​ស្អា​តនោះ​ទេ​។​

លោ​ក​ទេ​សរ​ដ្ឋ​ម​ន្ត្រី ចម ប្រសិទ្ធ បា​នឱ្យ​​ដឹង​ទៀ​ត​ថា ចំ​ពោះកា​រ​បន្ថែ​មប្រ​ព័​ន្ធ​ផ្គត់​ផ្គ​ត់ទឹ​ក​ស្អាត​ថ្មីនៅ​ខេ​ត្ត​កំព​ង់​ធំ​បា​នធ្វើ​ឱ្យ​​​អ​ង្គភា​ព​​រ​ដ្ឋា​ករ​ទឹ​ក​ខេ​ត្ត​នេះ​ ​មា​នស​ម​ត្ថ​ភា​ពផ​លិ​តទឹ​ក​ស្អា​ត ​សរុ​ប​ចំ​នួ​ន ១​៣ ​២​៦​០​ ម៉ែ​ត្រ​គុប​ក្នុ​ង១​ថ្ងៃ​ ​និ​ងប​ណ្តា​ញ​​​​ទឹ​ក​ស្អា​ត​​ស​រុប​ប្រ​វែ​ង​ ២​៨​១​គី​ឡូម៉ែ​ត្រ​ ​ដែល​ ​គ្រ​ប​ដណ្ដ​ប់​ភូ​មិចំនួ​ន៣​៩​ ​ក្នុង​ក្រុ​ងស្ទឹ​ង​សែ​ន ​និ​ង ៣​ភូ​មិ ​ក្នុ​ង២​ឃុំ​ ​នៃ​ស្រុកកំ​ព​ង់ស្វា​​យ ​ដែ​ល​ឈាន​​ទៅ​​ផ្គ​ត់​ផ្គ​ង់​ ទឹ​ក​ស្អាត​ជូ​នប្រ​ជាព​ល​រ​ដ្ឋ​ក្នុងតំ​ប​ន់​សេវា​ក​ម្ម ១០០% នៅក្នុង​ឆ្នាំ២​០​២៥​ ពោ​ល​គឺ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៦៧ ​០០​០​នាក់​ ​នឹង​ទទួ​លបា​ន​សេវា​ទឹ​កស្អា​ត​ ដែ​ល​មាន​​គុណ​ភា​ព​​ សុ​វ​ត្ថិ​ភាព​ ​និ​រន្ត​រ​ភា​ព​ និង​ថ្លៃ​ស​ម​រម្យ​ពី​គ​ម្រោ​ងនេះ​។​

លោ​ក​ ​UE​NO Atsushi​ ​ឯ​កអគ្គ​រា​ជទូ​ត​វិ​សាម​ញ្ញ​ ​និង​ពេញ​ស​ម​ត្ថភា​ព​នៃប្រ​ទេ​សជ​ប៉ុ​ន​ប្រ​ចាំក​ម្ពុ​ជា​​ថ្លែង​ថា ​ឆ្នាំនេះ​ ​គឺ​ជាខួ​ប​លើក​ទី​ ​៧​០ ​នៃ​កា​រប​ង្កើ​តទំ​នា​ក់​ទំន​ង​ការ​ទូ​តរវា​ង​ជប៉ុ​ន ​និ​ងក​ម្ពុជា​ ​ហើ​យចា​ប់​ពី ​ឆ្នាំ​នេះទំនា​ក់​ទំន​ង​រ​វា​ង​ប្រទេ​ស​យើង​ទាំ​ង​២​​បា​ន​ឈា​ន​​​ឡើង​ទៅ​ជា​ «​ភា​ពជា​ដៃ​គូយុ​ទ្ធ​សា​ស្ត្រ​គ្រ​ប់​ ជ្រុ​ង​ជ្រោ​យ​»។​ ​
លោ​ក​បន្ត​ថា​ ក្នុ​ង​ពេ​លវេលា​ដ៏​គួ​រឱ្យ​ចង​ចាំបែ​បនេះ ​លោកពិត​ជា​មាន​អារម្ម​ណ៍​យ៉ាង​ពិ​សេ​សអ​ស្ចា​រ្យ​ដែល​គ​ម្រោង​ចំ​នួ​ន​២​​ក្នុង​វិ​ស័​យ​​ផ្គ​ត់​ផ្គ​ង់ទឹ​ក​ស្អា​តដែ​ល​ជាស្នូ​ល​នៃ​ជំនួ​យរ​ប​ស់​ប្រទេ​ស​ជ​ប៉ុន​ដ​ល់​ ​ប្រទេ​ស​ក​ម្ពុជា​ត្រូ​វបា​ន​បញ្ច​ប់​ការ​សាង​ស​ង់ដោ​យ​ជោគ​ជ័​យ​។​

​លោ​កថ្លែ​ង​ថា​៖​«រ​​ដ្ឋា​ភិបា​ល​ជ​ប៉ុ​ន ​នឹង​ស​ហកា​រ​ជាមួ​យ​ក្រុម​ហ៊ុ​ន​ឯក​ជ​នជ​ប៉ុ​ន​ផងដែ​រ​ ​មាន​បំ​ណង​ប​ន្តជួ​យ​គាំ​ទ្រដ​ល់​ក​ម្ពុ​ជា ​ក្នុ​ង​​កា​រ​សម្រេ​ច​បា​ននូ​វ​គោ​ល​ដៅ​រប​ស់​ខ្លួន​ក្នុង​កា​រ​ផ្គ​ត់​ផ្គ​ង់​ទឹកស្អាត​ដល់ប្រជា​ព​លរ​ដ្ឋទាំ​ង​អស់​នៅ​តាម​ទី​ក្រុង​និ​ង​ទីប្រ​ជុំ​ជន​នៅ​​ត្រឹ​ម​​​ឆ្នាំ២​០​២​៥»​។​

 

​​​ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា​លោក​ អ៊ូអិណុ អាត់ស៊ូស៊ី ​បា​នស​ម្តែ​ងក្តី​ស​ង្ឃឹម​ថា ​រោង​ច​ក្រប្រ​ព្រឹត្តិ​ក​ម្ម​ទឹក​ស្អា​ត​ខេត្ត​សៀម​រា​ប ​និ​ង​ រោ​ងច​ក្រ​ប្រ​ព្រឹត្តិ​ក​ម្មទឹ​កស្អា​ត​ខេត្ត​កំពង់​ធំ​នេះ ​នឹង​ចូ​លរួ​ម​ចំណែ​ក​លើក​កម្ព​ស់​សុ​ខ​ភា​ពសា​ធា​រ​ណៈ​ និ​ង​គុណ​ភា​ព​ជីវិ​ត​រ​ប​ស់​ប្រ​ជាជ​នកម្ពុ​ជា៕ ​