ព្រះសីហនុ៖ ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជាង ២ម៉ឺននាក់, ទស្សនាពិព័រណ៌សមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលជាសមិទ្ធផលកើតចេញនយោបាយ ឬគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាស់តឿនដល់រដ្ឋលេខាធិការនៅគ្រប់ក្រសួងទាំងអស់ ដែលត្រូវបានចាត់តាំងជំនួយសរដ្ឋមន្ត្រី ទៅតាមសម្តេចក្នុងកម្មវិធីនានានៅតាមបណ្តាខេត្ត ត្រូវក្តាប់រឿងរ៉ាវឲ្យបាន ប្រយ័ត្នចេះតែចាយលុយរដ្ឋអាសាបង់។
សម្ដេចថា ថ្ងៃនេះរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អត់បានមក តែមានរដ្ឋលេខាធិការមក តែបែបនេះ បើគេឲ្យមកតំណាងត្រូវក្តាប់ឲ្យជាប់នូវការងារខ្លួន បើហៅសួរអត់ដឹងអី មិនចាំបាច់មកទេ នាំឲ្យខាតថ្លៃសាំងអស់លុយរដ្ឋ ព្រោះពួកនេះ មិនមែនជិះឡាន ឬអស់លុយខ្លួនឯងទេ។
សម្តេចតេជោ បន្តថា បើអស់លោកក្តាប់ការងារមិនបានកុំមក គឺមកនាំតែចង្អៀតកន្លែងទេ គឺទុកកន្លែងឲ្យគេអង្គុយ ម្យ៉ាងទៀតខាតថ្លៃសាំង។ សម្តេចតេជោសង្កត់ធ្ងន់ថា អ្នកដែលមកហើយមិនបានក្តាប់ការងារបានដោយសារគេមកសំដៅដើរលេងប៉ុណ្ណោះ ។ អ្នកបែបនេះ ខ្ញុំសូមនិយាយត្រង់តែម្តង អ្នកបែបនេះកុំដើរជាមួយខ្ញុំ ។ ហើយបើមកត្រូវក្តាប់ឲ្យជាប់ ប្រយ័ត្ននាយករដ្ឋមន្ត្រីហៅសួរអត់ដឹងអី!។
ជាមួយគ្នានេះ សម្តេចក៏បានលើកឡើងដែរថា មុនឡើងថ្លែងសុន្ទរកថា សម្តេចបានហៅរដ្ឋលេខាធិការក្រសួងសង្គមកិច្ច មិនបានក្តាប់ការងារបានទេ ដោយគ្រាន់សួរថា មនុស្សប៉ុន្មាននាក់ ហើយទទួលបានផលពីគោលនយោបាយសង្គមកិច្ច មិនដឹង។ មិនអីទេ បើមិនដឹងនៅមិនដឹងរហូតទៅ តែប្រាប់ថា ថ្ងៃក្រោយ បើមិនដឹងរឿងកុំមក ប្រយ័ត្ននាយករដ្ឋមន្ត្រីសួរមិនដឹងរឿង ។
ក្នុងឱកាសនេះ សម្តេច បានលើកឡើងថា ថ្ងៃនេះសម្ដេចបានប្រកាសគោលនយោបាយបន្ថែមទៀតសម្រាប់កម្មការិនីដែលមានផ្ទៃពោះ បើទោះបីជាមានក្មួយៗមានប័ណ្ណបេឡាជាតិរបបសន្តិសង្គម(ប.ស.ស.)ដែលទទួលខុសត្រូវដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
សម្តេចនាយករដ្ឋមន្ត្រី បានបញជាក់ថា ពេលនេះរាជរដ្ឋាភិបាល បានកំពុងតែអនុវត្តនៃកម្មវិធីមួយដែលគ្រប់គ្រងដោយក្រសួងសង្គមកិច្ច អតីតយុវជនយុវនីតីសម្បទាដែលមកដល់ពេលនេះ មានស្ត្រីចំនួន៤៩៥.១៤៩ គ្រួសារប្រើប្រាស់ថវិកាអស់ចំនួន១រយ៥ពាន់លានដុល្លារអាម៉េរិករួចហើយ។ សម្ដេចបើសិនអនុវត្តកម្មវិធីនេះបន្ថែមក៏យើងមិនដួលរំលំសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែផ្ទុយទៅវិញវាជួយដល់ផ្តល់ឱកាសដល់កម្មការិនីមានសុខភាពល្អ៕