Alynana Media Cambodia
Icon Collap
clinic narit

តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ មានទុនវិនិយោគ ៧៤៥លានដុល្លារ ដែលមានរោងចក្រសរុប ៩៨កំពុង​ដំណើរការ

Media LNN | May 26, 2023
តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ មានទុនវិនិយោគ ៧៤៥លានដុល្លារ ដែលមានរោងចក្រសរុប ៩៨កំពុង​ដំណើរការ
Clinic narith
 
 
តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ មានទុនវិនិយោគ ៧៤៥លានដុល្លារអាមេរិក មានរោងចក្រសរុប ៩៨កំពុង​ដំណើរការ ក្នុងនោះមានអ្នកវិនិយោគទុនមកពីប្រទេសជប៉ុន ៤០រោងចក្រ ចិន ៣០រោងចក្រ ថៃ ៦រោងចក្រ ម៉ាឡេស៊ី៤រោងចក្រ សិង្ហបុរី៤រោងចក្រ សហរដ្ឋអាមេរិក៣រោងចក្រ កម្ពុជា ៣រោងចក្រ អូស្រ្តាលី ២រោងចក្រ ហូឡង់២រោងចក្រ កូរ៉េខាងត្បូង១រោងចក្រ ហ្វីលីពីន១រោចក្រ ស៊ុយអែត១រោចក្រ វៀតណាម១រោងចក្រ ដោយប្រើប្រាស់កម្មកនិយោជិតសរុប ៤១៣៧០នាក់។

 

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានថ្លែងតាមរយៈរបាយការណ៍ទទួលបានពីតំបន់សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់ភ្នំពេញថា ទំហំទឹកប្រាក់នាំចេញសេដ្ឋកិច្ចពិសេសនេះ កើនឡើងដល់ ៩៧៧ លានដុល្លារ ក្នុងឆ្នាំ ២០២២។ ផលិតផលសេវាកម្មសំខាន់ៗក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ រួមមាន បរិក្ខាអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបង្គំ កាត់ដេរសម្លៀកបំពាក់ ផលិតផលអាហារ និងភេសជ្ជៈ វេចខ្ចប់ គ្រឿងបរិក្ខាបង្គំរថយន្ត សម្ភារប្រើ​ប្រាស់ប្រចំាថ្ងៃ ផលិតផលធ្វើពីប្លាស្ទិច ផលិតផលធ្វើពីលោហៈធាតុ ចំណីសត្វ គ្រឿងសំណង់ បោះពុម្ព កែច្នៃសំណ គ្រឿងសម្អាង ស្បែកជើង ផលិតផលពីស្បែក ផលិតផលថ្នាំលាប គ្រឿងបន្លាស់រថយន្ត ច្នៃពេជ្រ និងសេវាកម្មនានា ដូចជា ធនាគារ ភោជនីយដ្ឋាន ជាដើម។

 

អមដំណើរក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញជាមួយសម្តេចតេជោ លោក អ៊ិត សំហេង បានលើកឡើងថា រាជរដ្ឋាភិបាល បានជំរុញគោល​នយោបាយ​អភិវឌ្ឍវិស័យយឧស្សាហកម្ម ដើម្បីបន្តបង្កើតឱកាសវិនិយោគ ការងារ មុខរបរឱ្យកាន់តែប្រសើរឡើង។ លើសពីនេះទៀត លោករដ្ឋមន្រ្តី បានបញ្ជាក់ថា ប្រទេសកម្ពុជា បន្តរក្សាបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យសង្គម និងសេដ្ឋកិច្ចជាតិ គួរជាទីមោទន។

 

 

សេដ្ឋកិច្ចជាតិ បានកើនឡើងជាមធ្យមក្នុងអត្រា ៧ភាគរយជាង ២ទស្សវត្សរ៍ លើកលែងតែក្នុងដំណាក់កូវីដ១៩។ អនុភាពទីផ្សារការងារមានភាពរឹងមាំ រក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ ប្រមាណ ៩៩,៣ភាគរយ នៃកម្លាំងពល​កម្មសរុប ប្រមាណ ១០,៨លាននាក់។

 

បច្ចុប្បន្នសហគ្រាសគ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដែលបានចុះបញ្ជីនៅក្រសួងការងារ មានចំនួន ១៧២៥៦ គ្រាស ដែលមានកម្មករនិយោជិត ១លាន ៥សែននាក់។ នេះជាការបន្ថែមរបស់លោក អ៊ិត សំហេង។

លោកបន្តថា គោលនយោបាយសេដ្ឋកិច្ចរបស់សម្តេចតេជោ បានធ្វើឱ្យប្រទេសកកម្ពុជា ប្តូរពីប្រទេសក្រីក្រ មកជា​ប្រទេស​ដែលមានចំណូលមធ្យមកម្រិតទាប និងកំពុងអភិវឌ្ឍទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ ២០៥០៕