Alynana Media Cambodia
Icon Collap
clinic narit

វិ​ស័​យធា​នារ៉ា​ប់រ​ង​នៅក​ម្ពុជា​ សម្រេចបានប្រមាណ ​៩៦​ លានដុ​ល្លារកើន​ឡើង ៥,៥ ភាគ​រយ​ នៅត្រី​មាស​ទី១

Media LNN | May 30, 2023
វិ​ស័​យធា​នារ៉ា​ប់រ​ង​នៅក​ម្ពុជា​ សម្រេចបានប្រមាណ ​៩៦​ លានដុ​ល្លារកើន​ឡើង ៥,៥ ភាគ​រយ​ នៅត្រី​មាស​ទី១
Clinic narith

ភ្នំពេញៈ សមាគម​ធានា​រ៉ាប់​រង​កម្ពុជា​បាន​ឱ្យដឹ​ងថា​ វិ​ស័​យធា​នារ៉ា​ប់រ​ង​នៅក​ម្ពុជា​ នៅ​​តែមាន​កំ​ណើន​​ជា​វិជ្ជមា​​ន​ដដែ​លក្នុ​ងត្រី​មាស​ទី​១ ឆ្នាំ​នេះ ដោយ​បុព្វ​លាភ​សរុ​បដែ​លទទួ​លបា​ន​ក្នុង​ត្រីមា​សទី​១ ក​ន្លង​ទៅនេះ​ មានប្រមាណ ​៩៦​ លានដុ​ល្លារកើន​ឡើង ៥,៥ ភាគ​រយ​ ធៀ​ប​នឹង​ត្រី​មាស​ទី១ ​ឆ្នាំ​ ២០២២។

លោកហ៊ុ​យ ​វ៉ាថា​រ៉ូ​ប្រធា​នស​មា​គម​ធា​នារ៉ា​ប់រ​ង​កម្ពុ​ជាបាន​ឱ្យ​ដឹង​នៅថ្ងៃ​ទី​២៩ ​ខែ​ឧស​ភា ថា ចាប់​តាំ​ងពី​ចុង​ឆ្នាំ​២០​២២​មក ​ស្ថាន​​ភាព​សេដ្ឋ​កិ​ច្ចនៅ​ក្នុ​ង​សក​ល​លោក​​មាន​បញ្ហាអ​តិផ​រណា​ ដែល​ប្រឈម​គ្រប់​ទី​កន្លែង​ទាំង​ក្នុង​សក​លោក​ក៏​ដូច​ជានៅប្រ​ទេ​សក​ម្ពុជា​។ លើស​ពីនោះ​កា​រកើ​ន​ឡើង​នៃអ​ត្រា​ការ​ប្រា​ក់​ក្នុង​ប្រ​ព័ន្ធ​ធ​នា​គារ​ធ្វើ​ឱ្យ​មា​នផ​ល​ប៉ះ​ពាល់​ដ​ល់វិ​ស័​យ​ធានា​រ៉ាប់​រង​ដែរ ជា​ពិ​សេស​នៅ​ក្នុង​តំប​ន់​អា​ស៊ាន​ និង​ពិភ​ព​លោក​ដោយ​អ្នក​ជំនា​ញបា​នមើ​លឃើ​ញដូ​ច​គ្នា​ថា​ ប​ញ្ហាធំ​ៗទាំ​ង​២នេះ​ នឹង​មាន​ផល​ប៉ះ​ពាល់​ម​ក​លើស្ថា​នភា​ព​ធានា​រ៉ាប់​រង។

លោ​កបា​ន​ថ្លែង​ថា៖«បើយើ​ងពិ​និ​ត្យមើ​លក្នុ​ង​ត្រីមា​សទី​១ ​ឆ្នាំ២០​២៣ ​ក្នុង​ទីផ្សា​រ​ធានា​រ៉ាប់​រ​ងរ​បស់​យើង​នេះ យើង​នៅ​តែ​រក្សា​បាន​កំណើន​ទី​ផ្សារ​ជា​វិជ្ជមា​នដ​ដែ​ល ​ដោយ​គិត​ទៅលើ​បុព្វ​លាភ​មាន​កើន​ឡើង​៥,៥ភា​គរ​យ ប៉ុន្តែ​កំណើ​ននេះ​មាន​ការថ​ម​ថយ​បន្តិច​ បើ​ធៀប​នឹង​ត្រីមា​សទី​១​ ឆ្នាំ២​០២​២ ដែល​ការ​ថយ​នៃកំ​ណើន​នៅក្នុ​ងវិ​ស័យ​ធា​នារ៉ា​ប់រ​ងនេះ ដោយ​សារតែវិ​បត្តិ​ស​កល ដែល​កំពុ​ងតែ​កើត​មាន​នាពេ​លប​ច្ចុប្ប​ន្ន​នេះ»។​

លោក​បាន​គូស​បញ្ជាក់​ទៀត​ថា​ បុព្វ​លាភ​សរុ​បដែ​លស​មា​គម​ទទួ​លបា​ន​ក្នុ​ងត្រី​មាស​ទី១​កន្ល​ង​ទៅនេះ​មា​នប្រ​មា​ណ៩​៦​លា​ន​ដុល្លារ​ ដូ​ចជា​ ធា​នារ៉ា​ប់រ​ងទូ​ទៅ ធា​នារ៉ា​ប់​រង​អាយុ​ជីវិ​ត ​និង​ធានា​រ៉ាប់​រង​ខ្នាត​តូច​។ ​នៅក្នុ​ងចំ​នួន​​ទីផ្សា​រ​ធានា​រ៉ាប់​រង​ទូទៅ​កើន​ឡើង​៧ភាគ​រយ​ច្រើនជា​ងគេ​ ធានា​រ៉ាប់​រង​អាយុ​ជី​វិត​៣,៣​ភាគ​រ​យ ​ខណៈ​ដែល​ធានា​រ៉ា​ប់រង​ខ្នាត​តូច​ចាប់​ផ្តើម​មានកំ​ណើន​ខ្ពស់​មក​វិញប្រ​មាណ​៤៣​ភា​គរ​យប​ន្ទា​ប់ពី​មាន​កំណើ​ន​កាល​ពី​២ឆ្នាំ​មុ​ន(២០២១​-២០​២២)ដោយ​សារ​វិប​ត្តិ​កូវីដ​​១៩។

លោក​ហ៊ុយ​ ​វ៉ាថា​រ៉ូ​ បា​នប​ន្តថា​ទន្ទឹ​មនឹ​ង​គ្នានេះ​ដែរ​ ​បើទោះ​បី​ជាបុ​ព្វ​លាភ​កើ​នឡើ​ង​ក៏ពិ​ត​មែ​ន​ ​តែសំណង​វិញក៏មាន​ការ​កើន​ឡើង​ច្រើនដែ​រ ​ដែល​មាន​ន័យ​ថា ​ហានិភ័​យបា​នកើ​តឡើ​ង​ទៅលើ​អ្នក​ទ​ទួល​បា​នកា​រធា​នារ៉ា​ប់រ​ងទាំ​ងអ​ស់នោះ​ហើយ​។​

 

លោកបា​ន​បន្ថែ​មថា​ នៅក្នុ​ងសំ​​ណង ​ដែល​ក្រុម​ហ៊ុ​នធា​នារ៉ា​ប់រ​ងទាំ​ងអ​ស់នៅ​ក្នុង​ប្រ​ទេស​កម្ពុជាបាន​ទូទាត់​ទៅ​ឱ្យ​អតិថិ​ជន​របស់​ខ្លួន​មា​នប្រ​មាណជា​ង១​២លា​នដុ​ល្លារ​ ដែ​លកើ​ន​ឡើង​២៤​ភាគ​រយ​ ធៀ​បនឹ​ងត្រី​មា​សទី​១ ​ក្នុង​ឆ្នាំ​២០​២២។

ស្រដៀ​ង​គ្នានេះ​ដែរ​ លោក​យ​ក់ ចំរើ​នឫ​ទ្ធិ ​ប្រធា​នអ​គ្គនា​យក​ប្រតិ​បត្តិ​ក្រុម​ហ៊ុ​នធា​នារ៉ា​ប់រ​ងហ្វ​តេ(Forte)​បាន​យ​ល់ឃើ​ញ​ថា ក្នុង​ត្រី​មាស​ទី​១ឆ្នាំ​២​០២​៣​នេះ ​កំណើន​នៅក្នុ​ងវិ​ស័​យធា​នារ៉ា​ប់រ​ង​នៅក​ម្ពុជា​គឺ​យឺត​ជា​ង​ត្រីមាសកន្លងទៅ ខណៈ​ដែល​រៀង​រាល់​ត្រីមា​ស​នៃឆ្នាំ​នី​មួយ​ៗតែ​ងតែ​មា​នកំ​ណើន​ក្នុង​រង្វ​ង់​១០​ទៅ១​៥ភា​គរ​យ។

លោក​បា​នប​ញ្ជាក់ថា​៖«បញ្ហា​វិប​ត្តិស​កល​នា​ពេល​ប​ច្ចុប្ប​ន្ន​នេះ​ ដូច​ជាប​ញ្ហា​ជំងឺ​កូវី​ដ១​៩ ប​ញ្ហាស​ង្រ្គាម​ បញ្ហា​អតិ​ផរ​ណា​ រួម​ទាំ​ង​វិប​ត្តិសកលមួ​យចំ​នួន​ទៀ​តបា​នធ្វើ​ឱ្យកំ​ណើន​ធានា​រ៉ាប់​រង​ត្រី​មាស​ទី១​នេះ​កើន​យឺត​។ខ្ញុំ​យល់​ថា ​នៅត្រី​មា​សទី​២នេះ អាច​នឹង​កាន់​តែ​យ៉ាប់​ជាង​ត្រីមា​សទី​១ទៀ​ត ​បើសិ​នស្ថា​នភា​ពវិ​បត្តិ​សក​លនៅ​តែមិ​ន​មាន​ភា​ពធូ​រស្រាល»៕