Alynana Media Cambodia
Icon Collap
clinic narit

បេឡារុស្ស៖ប្រទេសណាដែលស្ម័គ្រចិត្តចូលរួមជាមួយរដ្ឋសហភាពរុស្ស៊ី និងបេឡារុស្ស នឹងទទួលបានអាវុធនុយក្លេអ៊ែរជាការតបស្នង

Media LNN | May 30, 2023
បេឡារុស្ស៖ប្រទេសណាដែលស្ម័គ្រចិត្តចូលរួមជាមួយរដ្ឋសហភាពរុស្ស៊ី និងបេឡារុស្ស នឹងទទួលបានអាវុធនុយក្លេអ៊ែរជាការតបស្នង
Clinic narith

បេឡារុស្ស៖ មេដឹកនាំបេឡារុស្ស លោក Alexander Lukashenko បាននិយាយថា "ប្រទេសណាដែលស្ម័គ្រចិត្តចូលរួមជាមួយរដ្ឋសហភាពរុស្ស៊ី និងបេឡារុស្ស នឹងទទួលបានអាវុធនុយក្លេអ៊ែរជាការតបស្នង"។ ប្រធានាធិបតីបេឡារុស្សថ្លែងបែបនេះ នៅប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលរបស់លោកបានចេញមុខបញ្ជាក់ពីការចាប់ផ្តើមដំណើរការផ្ទេរអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រមួយចំនួនពីរុស្ស៊ីមកឱ្យរបបទីក្រុងមីនស៍្គ (Minsk) ស្របតាមកិច្ចសហប្រតិបត្តិយោធារវាងបេឡារុស្សនិងរដ្ឋការទីក្រុងមូស្គូដើម្បីទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់ប្រទេសលោកខាងលិចមកកាន់តំបន់អឺរ៉ុបខាងកើត។

ក្នុងកិច្ចសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍រដ្ឋ Russia ១ Channel ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី Lukashenko និងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោកពុទីន បានលើកឡើងយ៉ាងដូច្នេះថា នឹងមិនមានអ្នកណាមួយហ៊ានរិះគន់ប្រទេសកាហ្សាក់ស្ថាន ឬក៏បណ្ដារដ្ឋដទៃទៀតឡើយ ប្រសិនបើពួកគេមានបំណងចង់ពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ីឱ្យកាន់តែស្អិតល្មួតដូចជាអ្វីដែលបេឡារុស្សកំពុងធើ្វ ព្រោះការសម្រេចចិត្តចូលរួមជាមួយ “រដ្ឋសហភាពរុស្ស៊ីនិងបេឡារុស្ស“ ពួកគេនឹងទទួលបានអាវុធនុយក្លេអ៊ែរត្រឡប់ទៅវិញ សម្រាប់ពង្រឹងវិស័យការពារជាតិរបស់ខ្លួនជាពិសេស ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងស្តីពីសន្ធិសញ្ញានៃការបង្កើតរដ្ឋសហភាពរុស្ស៊ីនិងបេឡារុស្ស ត្រូវបានចុះហត្ថលេខាដំបូងកាលពីឆ្នាំ ១៩៩៩ ដើម្បីជាបទដ្ឋានផ្នែកច្បាប់សម្រាប់ចងសម្ព័ន្ធភាពឱ្យកាន់តែទូលំទូលាយរវាងរុស្ស៊ី និងបេឡារុស្ស ក៏ដូចជាបណ្ដារដ្ឋនៃអតីតដែនដីសហភាពសូវៀតនៅគ្រប់វិស័យសេដ្ឋកិច្ច ព័ត៌មាន បច្ចេកវិទ្យា កសិកម្ម សន្តិសុខជាតិនិងយោធា ៕