កូរ៉េខាងជើងបរាជ័យក្នុងការបាញ់ផ្កាយរណបយោធានៅព្រឹកព្រលឹមថ្ងៃពុធទី ៣១ ខែឧសភា ខណៈរ៉ុក្កែតបានធ្លាក់ចូលទៅក្នុងសមុទ្រ។ នេះយោងតាមសេចក្តីរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េ។
ខែឧសភា ឆ្នាំ២០២៣នេះដូចដែលបានគ្រោងទុក មិនទទួលបានលទ្ធផលជោគជ័យឡើយ ដោយសាតែដំណើរការខុសប្រក្រតីនៃម៉ាស៊ីន ក្នុងអំឡុងពេលកំពុងហោះហើរ។ ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបានរាយការណ៍ថា “គ្រាប់រ៉ុក្កែតដឹកជញ្ជូនផ្កាយរណបថ្មី 'Cheollima-1' បានធ្លាក់ចូលទៅក្នុងសមុទ្រខាងលិចនៃប្រទេស ខណៈដែលវាបានបាត់បង់សន្ទុះចុះខ្សោយ”។
ជាមួយនេះ សំឡេងស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺឡើងយ៉ាងទ្រហឹងពេញរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង ប្រកាសពីការជម្លៀសខ្លួន ហើយរដ្ឋាភិបាលជប៉ុនវិញក៏បានចេញការព្រមានជាបន្ទាន់លើប្រព័ន្ធផ្សព្វផ្សាយ J-Alert របស់ខ្លួនសម្រាប់អ្នករស់នៅក្នុងខេត្តភាគខាងត្បូងនៃកោះអូគីណាវ៉ាដែរ ដោយណែនាំអ្នកស្រុកឲ្យរត់ចូលជម្រកលេណដ្ឋានក្នុងផ្ទះបណ្តោះអាសន្ន។ នៅក្នុងការបាញ់បង្ហោះនេះ រ៉ុក្កែតរបស់កូរ៉េខាងជើងមិនបានចូលទៅក្នុងទឹកដីរបស់ជប៉ុន អនុញ្ញាតឲ្យជប៉ុនបើកប្រតិបត្តិការបាញ់ទម្លាក់ទេ។ រដ្ឋបាលលោកគីមជុងអ៊ុនកូរ៉េខាងជើង នឹងធ្វើការបាញ់បង្ហោះនៅក្នុងចន្លោះ១០ថ្ងៃចាប់ពីថ្ងៃទី ៣១នេះ រហូតដល់ថ្ងៃទី ១១ខែមិថុនា៕