Alynana Media Cambodia
Icon Collap
clinic narit

លោក ភីថា កំពុងប្រឈមមុខជាមួយបណ្តឹងប្រឆាំង​នឹង​ការ​កាន់​កាប់​ហ៊ុន អាចនឹងបាត់បង់សិទ្ធជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃ

Media LNN | Jun 01, 2023
លោក ភីថា កំពុងប្រឈមមុខជាមួយបណ្តឹងប្រឆាំង​នឹង​ការ​កាន់​កាប់​ហ៊ុន អាចនឹងបាត់បង់សិទ្ធជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃ
Clinic narith

កាលពីថ្ងៃទី ៣១ ឧសភាកន្លងទៅ ឧបនាយករដ្ឋមន្ត្រីចាំផ្ទះថៃ Wissanu Krea-ngam បាន​បង្ហើប​ឲ្យដឹងថា លោក ភីថា លីមចារើនរ៉ាត់ អាចរបូតសិទ្ធជាបេក្ខភាពនាយករដ្ឋមន្ត្រី ដោយ​សារ​តែ​មាន​បណ្តឹង​ប្រឆាំង​នឹង​ការ​កាន់​កាប់​ហ៊ុន​របស់​គាត់​ក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​។

7-doanthethaovn-rker26-8-5-40-200

យោងតាមការស្រង់សម្ដីរបស់លោក Wissanu ពីកាសែត Bangkok Post បាន​បញ្ជាក់ថា ព័ត៌មានលម្អិតនៃពាក្យបណ្តឹង ប្រឆាំងនឹងការកាន់កាប់ភាគហ៊ុនរបស់លោក ភីថា នៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ iTV Plc នឹងក្លាយជាកត្តាសំខាន់ ដែលកំណត់សិទ្ធិរបស់គាត់ សម្រាប់តំណែងកំពូលរបស់ប្រទេស។

ក្នុងករណីពាក្យបណ្ដឹងនោះ ដាក់តែក្នុងគោលបំណង​រារាំងលោក​ពី​តំណែងនាយករដ្ឋមន្ត្រី នោះលោក ភីថា នៅតែមានសិទ្ធអាចក្លាយជាសមាជិកសភាដដែល ប៉ុន្តែ​បើពាក្យបណ្ដឹងនោះ មាន​បំណង​បិទផ្លូវតែម្ដង វាស៊ីសងលើការសម្រេចពីតុលាការ។

គួររំលឹកដែរថា មុនពេលបោះឆ្នោត លោក រឿងក្រៃ លីគីតវឌ្ឍនា បានដាក់ពាក្យបណ្ដឹងទៅកាន់​គណកម្មការរៀបចំការបោះឆ្នោត ហៅកាត់ EC ដោយអះអាងថា លោក ភីថា មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមក្នុងការបោះឆ្នោតឡើយ ដោយសារគាត់កាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដូច្នេះគឺបានបំពានរដ្ឋធម្មនុញ្ញ។

ជម្រាបបន្ថែមថា មាត្រា ៩៨ នៃរដ្ឋធម្មនុញ្ញ បានហាមឃាត់បុគ្គលមិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតសមាជិកសភា ប្រសិនបើពួកគេជាម្ចាស់ភាគហ៊ុននៃសារព័ត៌មាន ឬអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ។

ក្រឡេកទៅមើលស្ថានការណ៍គណបក្សឆ្ពោះទៅមុខវិញ បន្ទាប់ពីទទួលជ័យជំនះ​ដែលនឹក​ស្មានមិនដល់ សម្រាប់ការបោះឆ្នោតសកល​កាលពីថ្ងៃទី ១៤ ឧសភា ពួកគេបាន​រួមដៃជាមួយ​គណបក្ស ៧ ផ្សេងទៀត ក្នុងគោលបំណង​បូកបញ្ចូល​អាសនៈ​រួម ដើម្បីអាចបង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ។

ដើម្បីអាចក្លាយជា​នាយករដ្ឋមន្ត្រីថៃបាន លោក ភីថា ត្រូវការ​សម្លេងគាំទ្រ​យ៉ាងហោចណាស់ ៣៧៦ អាសនៈ ដែល​ជា​សំឡេង​បូក​បញ្ចូល​គ្នា​ពី​ស្ថាប័ន​រដ្ឋសភា និង​ព្រឹទ្ធសភា ខណៈបច្ចុប្បន្នគណបក្ស​ចម្រុះ​មួយនេះ មាន ៣១២ អាសនៈ នៅក្នុងសភាតំណាងរាស្រ្តដែលមានសមាជិក ៥០០ រូប៕