ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍នេះ បានជំពប់ជើងដួលនៅលើឆាក ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់បណ្ឌិតសភាទ័ពអាកាសអាមេរិកនៅរដ្ឋខូឡូរ៉ាដូ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលមានវ័យ ៨០ឆ្នាំទៅហើយនោះ បានជំពប់ជើងដួលនៅលើឆាក ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់បណ្ឌិតសភាទ័ពអាកាសអាមេរិកនៅរដ្ឋខូឡូរ៉ាដូ។
ភ្លាមៗនោះ លោក បៃដិន ត្រូវបានគេជួយលើកឡើង ហើយហាក់ដូចជាគ្មានរបួសអ្វីនោះទេ។ ក្រោយក្រោកពីដួល លោក បៃដិន បានដើរត្រលប់ទៅកន្លែងអង្គុយរបស់គាត់ ដោយមិនចាំបាច់មាននរណាជួយ ហើយបន្ទាប់មក ក៏ដើរទៅក្បួនរថយន្តរបស់គាត់វិញ នៅពេលពិធីត្រូវបញ្ចប់។
នេះមិនមែនជាលើកដំបូងទេ ដែលលោក បៃដិន ធ្វើឲ្យគេព្រួយបារម្ភអំពីបញ្ហាអាយុរបស់គាត់។ ជាក់ស្តែងកន្លងមក លោក បៃដិន ក៏ធ្លាប់ដួលកង់ និងជំពប់ជើងដួលពេលឡើងជណ្តើរយន្តហោះ Air Force One ផងដែរ។