ភ្លើងឆេះព្រៃមិនធ្លាប់ជួបនៅតំបន់ភាគខាងកើតនៃប្រទេសកាណាដានៅសប្តាហ៍នេះ បណ្តាលឲ្យខូចខាតផ្ទះរាប់រយខ្នង និងជម្លៀសមនុស្ស១៦០០០ម៉ឺននាក់។
មកទល់ពេលនេះ អាជ្ញាធរកាណាដានៅតំបន់រងគ្រោះ នៃទីក្រុង Nova Scotia ភាគខាងកើតបានរាយការណ៍ថា ភ្លើងបានបំផ្លិចបំផ្លាញ ឬខូចខាតផ្ទះជាង ២០០ខ្នង និងសំណង់ផ្សេងៗទៀត រួមទាំងស្ពានឈើសំខាន់មួយផងដែរ ប៉ុន្តែមិនមានអ្នករងរបួសណាមួយត្រូវបានរាយការណ៍ឡើយ។ លោក David Meldrum នៃអគ្គីភ័យក្នុងតំបន់ Halifax និងគ្រោះអាសន្ន បានព្រមានពី “ប្រតិបត្តិការដ៏យូរ” ដើម្បីគ្រប់គ្រងភ្លើងដ៏ធំមួយនៅភាគពាយព្យនៃទីក្រុងកំពង់ផែ ដែលបានផ្លាស់ទីលំនៅអ្នកស្រុកជាង ១៦០០០ នាក់។ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ភ្លើងឆេះព្រៃចំនួន ១៤បានកំពុងឆេះ ដែលក្នុងនោះមាន ៣ មិនអាចគ្រប់គ្រងបានឡើយ។
ក្រៅពីនេះផ្សែងពីភ្លើងឆេះព្រៃក៏បានបក់បោកលើឆ្នេរសមុទ្រអាត្លង់ទិក ដែលជំរុញឱ្យមានការជូនដំណឹងអំពីគុណភាពខ្យល់សម្រាប់រដ្ឋ New Jersey សហរដ្ឋអាមេរិក និងផ្នែកខ្លះនៃរដ្ឋ Pennsylvania រួមទាំងតំបន់ Philadelphia ផងដែរ។ ការឆេះនៅសប្តាហ៍នេះ គឺជាលើកចុងក្រោយបង្អស់ហើយ និងកម្រមានរបស់កាណាដាចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០៕