ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុនបានបង្ហាញគម្រោងផែនការដែលមានទំហំទឹកប្រាក់ប្រមាណជា ២៥ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រីកនូវការគំាទ្រដល់មនុស្សវ័យក្មេង និងក្រុមគ្រួសារក្នុងការជួយជំរុញឱ្យមានកំណើនអត្រាកំណើតនៅក្នុងប្រទេស។
ឧបត្ថម្ភកធនទ្រង់ទ្រាយធំជួយដោយផ្ទាល់នេះ គឺជាការលើកស្ទួយដល់របៀបនៃការងារ រួមទំាងលំហែបិតុភាពជាដើម។
ស្ថិតនៅក្នុងន័យនេះ លោកហ្វូមីអូ ឃីស៊ីដា(Fumio Kishida) បានលើកឡើងថា លោកកំពុងតែដាក់សំណើរ អំពីគោលនយោបាយដើម្បីដោះស្រាយការធ្លាក់ចុះអត្រាកំណើតក្នុងលក្ខណៈដែលមិនធ្លាប់មានពីមុនមក ព្រមទំាងការបោះជំហានដើម្បីបង្កើននូវចំណូលសម្រាប់មនុស្សពេញវ័យ និងជំនាន់មនុស្សដែលទើបតែធំដឹងក្តីបន្តទៀត។
លោកនាយករដ្ឋមន្រ្តីរូបនេះបានគូសបញ្ជាក់ប្រាប់ដល់គណៈរដ្ឋមន្រ្តី រួមទំាងក្រុមធុរជន និងក្រុមអ្នកជំនាញការនៅក្នុងពិធីជួបជុំគ្នាមួយថា យើងនិងធ្វើដំណើរឆ្ពោះតាមវិថីទំាងអស់នេះ ដើម្បីប្រយុទ្ធប្រឆំាងទៅនឹងការធ្លាក់ចុះអត្រាពលរដ្ឋ។
ការដាក់ចេញផែនការរបស់នាយករដ្ឋមន្រ្តីជប៉ុននាពេលនេះបានកើតមានឡើងខណៈដែលប្រទេសអភិវឌ្ឍជាច្រើនបាននឹងកំពុងតែតស៊ូជាមួយនឹងអត្រាកំណើតទាបខ្លំាងនោះជាបញ្ហាដែលកំពុងតែកើតមានឡើងជាពិសេសនៅក្នុងប្រទេសជប៉ុន។
ប្រទេសជប៉ុនត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានប្រជាពលរដ្ឋចាស់ជរាច្រើនលំដាប់ទី២បន្ទាប់ពីប្រទេសម៉ារ៉ុក ស្របពេលនៃការប្រឈមមុខទៅនឹងកង្វះខាតកម្លំាងពលកម្មក្នុងប្រទេសកាន់តែកើនឡើង។
តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ប្រទេសជប៉ុនជាប្រទេសមួយមានប្រជាពលរដ្ឋប្រមាណជា ១២៥លាននាក់ ប៉ុន្តែមានអត្រាកំណើតកាលពីឆ្នំាមុនត្រឹមតែ៨សែននាក់តែប៉ុណ្ណោះ ដែលជាតួលេខមួយមានកំរិតទាប ខណៈតួលេខមនុស្សចាស់កើនឡើង។
តាមការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីដដែលបានឱ្យដឹងថា អាចនឹងត្រូវចំណាយថវិកាប្រមាណជា ២៥ពាន់លានដុល្លារអាម៉េរិកសម្រាប់រយៈពេល៣ឆ្នំាបន្តទៀតក្នុងការដោះស្រាយបញ្ហានេះ៕
ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស
ប្រភព៖ AFP