Alynana Media Cambodia
Icon Collap
clinic narit

កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​ជាមួយនឹង​បារាំង​ និង​សហព័ន្ធ​អាល្លឺម៉ង់ មាន​លទ្ធផល​ល្អប្រសើរ​

Media LNN | Jun 06, 2023
កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​ជាមួយនឹង​បារាំង​ និង​សហព័ន្ធ​អាល្លឺម៉ង់ មាន​លទ្ធផល​ល្អប្រសើរ​
Clinic narith

លោក​ឧបនាយ​ក​រដ្ឋ​មន្ដ្រីលោក ​ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃបា​ន​លើក​ឡើង​ថា ​កិច្ច​សហ​ប្រតិ​បត្តិការ​រវាង​ក្រសួង​មហា​ផ្ទៃ ជា​មួយ​នឹង​បារាំង ​ក៏ដូច​ជា​សហ​ព័ន្ធ​អាល្លឺម៉​ង់​មាន​លទ្ធ​ផល​ល្អ​ប្រសើរ ​ពិសេស​ការ​គាំទ្រ​កំណែ​ទម្រង់​រដ្ឋបាល​មូល​ដ្ឋាន ឬ​ហៅថា​វិមជ្ឈ​ការ និង​វិសហ​មជ្ឈការ​។​

​លោក ​ស ខេង បាន​លើក​ឡើង​ដូចនេះ ​ក្នុង​ឱកាស​លោក​អនុញ្ញាត​ឱ្យ​លោក​Jacques PETTET ឯកអ​គ្គរ​ដ្ឋទូត​ បារាំ​ង និង​លោក​Stefan Messerer​ឯក​អគ្គរ​ដ្ឋទូ​ត​ អាល្លឺ​ម៉ង់ ប្រចាំ​កម្ពុជា ចូល​ជួប​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិ​ភាព នៅ​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ២០២៣​។​

​លោក​បាន​លើក​ឡើង​តាម​រយៈ​ហ្វេ​ស​ប៊ុ​កលោក​ដោយ​បាន​ស្វា​គមន៍​ចំពោះ​អគ្គរដ្ឋ​ទូត​សាធារ​ណរដ្ឋ​បារាំង​និង​អគ្គរដ្ឋ​ទូត​សាធា​រណ​រដ្ឋ​សហព័ន្ធ​អាល្លឺ​ម៉ង់​ព្រម​ទាំង​សម្ដែង​ក្ដី​រីករាយ​ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​មន្ត្រី​ទូត​ទាំង​២​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​អាណ​ត្ដិ​បេសក​កម្ម​ការទូត​នៅ​កម្ពុជា​។

​លោក​បាន​ថ្លែង​អំ​ណរគុណ​ផងដែរ​ចំពោះ​សាធារណ​រដ្ឋ​បារាំង និង​សាធារ​ណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ ដែល​តែង​ជួយ​គាំទ្រ​ក៏ដូច​ជា​ការ​លើក​កម្ពស់​កិច្ច​សហ​ប្រតិប​ត្តិការ​រ​វាង​កម្ពុជា និង​បារាំង​ កម្ពុជា និង​អាល្លឺម៉ង់ បាន​យ៉ាង​ល្អ​ប្រសើរ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ទស​វត្សរ៍​កន្លង​មក​។​

​លោក​មាន​ប្រសាស​ន៍​ទៀត​ថា ៖ «​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រ​វាង​ក្រសួង​មហាផ្ទៃ ជា​មួយនឹ​ង​ផ្នែក​ពាក់​ព័ន្ធ​របស់​បារាំង ​ក៏ដូចជា​សហព័ន្ធ​អាល្លឺ​ម៉ង់​វិញ ក៏មាន​លទ្ធ​ផល​ល្អប្រ​សើរ​ផ​ងដែរ​ ពិសេស​ការគាំ​ទ្រ​កំណែ​ទម្រង់​រដ្ឋបា​ល​មូល​ដ្ឋាន ឬ​ហៅថា​វិមជ្ឈ​ការ និង​វិសហ​មជ្ឈ​ការ​»​។​

 

​តាម​រយៈ​ក្រសួង​មហា​ផ្ទៃ អ​គ្គរ​ដ្ឋទូត​បារាំង​លោក Jacques PETTET ក៏បាន​លើក​ឡើង​ដែរ​ថា​ជាការ​ពិត បារាំ​ង និង​អាល្លឺម៉​ង់ គឺជា​ដៃគូ​សហការ​មួយ​ដ៏​ល្អជា​មួយ​រាជរ​ដ្ឋាភិបា​ល​កម្ពុជា ក្នុ​ងនោះ​ប្រទេស​ទាំង​២​បាន​គាំទ្រ​លើ​វិស័យ​ពាក់ព័​ន្ធ​នានា​ដល់​កម្ពុជា​រយៈ​ពេល​ប្រមាណ​ជាង​៣០​ឆ្នាំ​មកហើ​យ​។​

​នា​ឱកាស​​នោះដែរ​​អគ្គរ​ដ្ឋទូត​ប្រទេស​ទាំង​២ក៏បាន​លើកឡើ​ង​ពី​កិច្ច​ការ​សំខាន់ៗ​ចំនួន​​៣ ដើម្បី​ជជែក​ពិភាក្សា​ជា​មួយ​លោ​ក ស ខេង​ ផងដែរ ​ក្នុង​នោះ​មាន​ការ​​ពាក់ព័ន្ធ​ទៅនឹង​ដំណើរកា​រ និង​កា​រត្រៀម​ការ​បោះ​ឆ្នោតជាតិ​, ពាក់​ព័ន្ធ​នឹង​ការ​ចូល​រួម​ចំណែក​រប​ស់​អង្គការ​សង្គម​ស៊ីវិល ក្នុង​នោះ​ក៏មាន​អង្គការ​សង្គម​ស៊ីវិល​របស់​បារាំង​និង​អាល្លឺ​ម៉ង់ ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​សង្គម​កម្ពុជា​។​

​ចំណែក​ឯ​កិច្ចការ​សំខាន់​ទី​៣ ដែល​ភាគី​ទាំង​៣​លើក​ឡើង​សម្រាប់​ការជជែក​​ពិភាក្សាគ្នា​​ដែរនោះ​ គឺពា​ក់ព័​ន្ធ​ទៅនឹង​ដំណើរ​ការ​កសាង​ក្រប​ខ័ណ្ឌ​គតិយុ​ត្ត ស្ដីពី​ កិច្ចសហ​ប្រតិបត្តិ​ការ លើ​វិស័យ​អនុវត្ត​ច្បាប់​។​

​ពាក់​ព័ន្ធ​នឹង​ដំណើរកា​រ​នៃ​ការ​ត្រៀម​លក្ខណៈ​ឆ្ពោះទៅកាន់​​ការបោះ​ឆ្នោត ​លោក ​ស ខេង បាន​ថ្លែងថា​ប្រាប់​ឯក​អគ្គរ​ដ្ឋទូត​​ទាំង២​ ថា​មក​ដល់​ពេលនេះ​​មាន​គណប​ក្ស​នយោបា​យ​ចំនួន​១៨ ​បាន​ត្រៀម​ចូលរួម​ប្រកួត​ប្រជែ​ង​នៅក្នុង​​ការ​បោះ​ឆ្នោត​​នាពេ​លខា​ង​មុខ​​។​

​លោក​មាន​ប្រសាស​ន៍ថា​៖ «​ឆ្លង​តាម​បទពិ​សោធ​ន៍ការបោះ​ឆ្នោត​បន្ត​បន្ទាប់​ដែល​កម្ពុជា​បាន​អនុវត្ត ឃើញ​ថា​ការងារ​ថែរ​ក្សា ​សន្តិ​សុខ សណ្ដាប់​ធ្នាប់​​សាធា​រណៈមាន​ភាព​ល្អប្រ​សើរ​ពី​ការបោះ​ឆ្នោត​មួយ​ទៅ​ការ​បោះ​ឆ្នោត​មួយ​ ទាំង​ការ​ថែរក្សា​បាន​បរិ​យាកា​ស ស​ន្តិសុខ និង​គ្មាន​អំពើហិ​ង្សា​​»​។

​លោក​រដ្ឋម​ន្ត្រី ស ខេង ក៏បាន​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ ​បរិ​យាកាស​សន្តិ​សុខ បម្រើ​ដល់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ក៏ដូច​ជា​ការ​បោះឆ្នោ​ត​បន្ត​បន្ទាប់​នា​ពេល​អនា​គត​ផង​ដែរ​៕