Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនអាកាសចរណ៍សកលលោកទទួលបានប្រាក់ចំណូលខ្ពស់ឆ្នាំនេះ តែនឹងចំណាយថ្លៃសាំងវិញនៅពេលខាងមុខ

Media LNN | Jun 06, 2023
ក្រុមហ៊ុនអាកាសចរណ៍សកលលោកទទួលបានប្រាក់ចំណូលខ្ពស់ឆ្នាំនេះ តែនឹងចំណាយថ្លៃសាំងវិញនៅពេលខាងមុខ
Clinic narith

REUTERS  06.06.2023

 

ក្រុមហ៊ុនអាកាសចរណ៍សកលលោកកាលពីថ្ងៃចន្ទទី ៥ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសពីការកើនឡើងប្រាក់ចំណេញច្រើនជាងការព្យាករណ៍របស់ពួកគេសម្រាប់ឆ្នាំ២០២៣នេះ ប៉ុន្តែបានព្រមានពីហានិភ័យនៃការចំណាយទៅវិញថ្លៃឥន្ធនៈដែលអាចនឹងឡើងខ្ពស់នាពេលប៉ុន្មានខែខាងមុខ។

លោក Willie Walsh ប្រធានសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានប្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ IATA អំពីក្រុមហ៊ុនដឹកជញ្ជូនប្រហែល ៣០០ ថា “ឆ្នាំនៃជំងឺរាតត្បាតគឺនៅពីក្រោយយើង ហើយព្រំដែនត្រូវបានបើកជាធម្មតា”។ IATA បានបង្កើនការព្យាករណ៍ប្រាក់ចំណេញពីឧស្សាហកម្មរបស់ខ្លួនដល់ ៩.៨ ពាន់លានដុល្លារឡើងពីប្រាក់ចំណេញចាស់ ៤.៧ ពាន់លានដុល្លារដែលត្រូវបានលើកទឹកចិត្ត ដោយតម្រូវការធ្វើដំណើរដ៏ខ្លាំង និងការបន្ធូរបន្ថយតម្លៃប្រេង។ ប្រាក់ចំណូលត្រូវបានគេរំពឹងថានឹងកើនឡើង ៩.៧% ដល់ ៨០៣ ពាន់លានដុល្លារ ដែលប្រហាក់ប្រហែលនឹងពេលមិនទាន់មានជំងឺកូវីដរាតត្បាតឆ្នាំ២០១៩ដែលមានចំនួន ៨៣៨ ពាន់លានដុល្លារ។

លោក Walsh បាននិយាយថា យ៉ាងណាប្រាក់ចំណេញនៅតែស្តើងនៃ ១.២% មានន័យថាការជួសជុលតារាងតុល្យការដែលខូចខាត និងការផ្តល់នូវផលចំណេញប្រកបដោយនិរន្តរភាពលើការវិនិយោគនឹងបន្តក្លាយជាការឈឺក្បាលសម្រាប់ក្រុមហ៊ុនអាកាសចរណ៍មួយចំនួន ប្រសិនបើតម្លៃប្រេងហក់ឡើងជាថ្មី។ អារ៉ាប៊ីសាអូឌីតជាស្តេចប្រេងបានប្រកាសថា ខ្លួននឹងកាត់បន្ថយទិន្នផលផ្គត់ផ្គង់នៅត្រីមាសទី ៣ ពោលគឺចាប់ពីខែកក្កដា ដើម្បីតម្លើងហាងឆេងប្រេងប្រភេទBRENTឲ្យឡើងដល់១០០ដុល្លារក្នុងមួយបារែល៕