Alynana Media Cambodia
Icon Collap
clinic narit

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ​ ប្រឈមនិងការបាត់បង់ឱកាស​ កាន់អំណាច

Media LNN | Jun 07, 2023
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ​ ប្រឈមនិងការបាត់បង់ឱកាស​ កាន់អំណាច
Clinic narith

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់កាលពីថ្ងៃអង្គារទី៦ខែមិថុនាថា លោកមើលឃើញឱកាសតិចតួចណាស់ សម្រាប់លោកក្នុងការវិលត្រលប់ទៅកាន់អំណាចមួយអាណត្តិទៀត។លោក ប្រាយុទ្ធ បានលើកឡើងបែបនេះ ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានអំពីផែនការនយោបាយរបស់លោក ខណៈប្លុកដែលដឹកនាំដោយគណបក្ស ចលនាឆ្ពោះទៅមុខ កំពុងធ្វើការដើម្បីបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ។

លោកហាក់ដូចជាស្រឡាំងកាំង នៅពេលអ្នកសារព័ត៌មាន សួរអំពីលទ្ធភាពដែលថា គណបក្សតូចៗអាចតែងតាំងលោកជានាយករដ្ឋមន្ត្រី ប្រសិនបើគណបក្សចលនាឆ្ពោះទៅមុខ ឬ ភឿថៃ មិនអាចសហការគ្នាបង្កើតរដ្ឋាភិបាលចម្រុះថ្មីបាន។លោកប្រាយុទ្ធ និយាយថា “កុំគិតវែងឆ្ងាយ! លោកកំពុង​ផ្តោត​អារម្មណ៍​​លើ​ការ​ធ្វើ​ការ ​ជា​ផ្នែក​មួយ​នៃ​រដ្ឋាភិបាល​ចាំផ្ទះ”។ ទន្ទឹមនោះ លោកបន្ត​ថា លោក​មិន​ខ្លាច​ការ​ស៊ើបអង្កេត ​ក្រោយ​ការ​ផ្លាស់​ប្តូរ​អំណាច​នោះ​ទេ។

គួរបញ្ជាក់ជាថ្មី គណបក្សចលនាឆ្ពោះទៅមុខ បានឈ្នះការបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភាជាមួយអាសនៈ ១៥១ ខណៈបច្ចុប្បន្នសម្ព័ន្ធដែលដឹកនាំដោយបក្សមួយនេះ មានការគាំទ្រពីសមាជិកសភាចំនួន ៣១២ រូប រួមទាំងសមាជិកមកពីបក្សភឿថៃ និងក្រុមចម្រុះចំនួន ៦ ផ្សេងទៀតផងដែរ ប៉ុន្តែចំនួននេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ សម្រាប់តំណែងនាយករដ្ឋមន្ត្រី ពោលគឺក្រុមចម្រុះត្រូវការសំឡេងចំនួន ៣៧៦៕