Alynana Media Cambodia
Icon Collap
clinic narit

ជម្លៀសមនុស្ស១៧០០០នាក់ ក្រោយដាច់ទំនប់ទឹកវារីអគ្គិសនីនៅអ៊ុយក្រែន

Media LNN | Jun 07, 2023
ជម្លៀសមនុស្ស១៧០០០នាក់ ក្រោយដាច់ទំនប់ទឹកវារីអគ្គិសនីនៅអ៊ុយក្រែន
Clinic narith

 

អង្គការសហប្រជាជាតិនិយាយថា វិបត្តិទំនប់ទឹកអ៊ុយក្រែននឹងបង្កជាមហន្តរាយបរិស្ថាន  ខណៈមនុស្សរាប់ពាន់ម៉ឺននាក់នឹងប្រឈមហានិភ័យវិបត្តិមនុស្សធម៌ ខណៈបណ្តោះអាសន្នប្រកាសជម្លៀស ១៧០០០នាក់។

ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បាននិយាយថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការបំផ្លិចបំផ្លាញទំនប់ Kakhovka  ... ដោយចង្អុលទៅរបាយការណ៍ពីអាជ្ញាធរអ៊ុយក្រែនថា ទីក្រុង និងភូមិជិត ៤០ ត្រូវបានជន់លិចទាំងស្រុង ឬដោយផ្នែក”។ ប្រធាន IOM លោក Antonio Vitorino បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការវាយប្រហារនេះបានធ្វើឱ្យមនុស្សរាប់ពាន់នាក់ប្រឈមនឹងហានិភ័យ បណ្តាលឱ្យមានការខូចខាតបរិស្ថានយ៉ាងធ្ងន់ធ្ងរ និងនាំឱ្យមានភាពតានតឹងធ្ងន់ធ្ងរបន្ថែមទៀតលើសេវាឆ្លើយតបនៅក្នុងប្រទេសដែលកំពុងដោះស្រាយការដួលរលំផ្នែកមនុស្សធម៌នៃសង្រ្គាមជាងមួយឆ្នាំ” ។ OCHA បាននិយាយថា ច្ចខិតខំប្រឹងប្រែងឆ្លើយតបមនុស្សធម៌ជាបន្ទាន់កំពុងដំណើរការដើម្បីផ្តល់ជំនួយជាបន្ទាន់ដល់មនុស្សជាង ១៦០០០នាក់ រួមទាំងការផ្គត់ផ្គង់ទឹកផងដែរ។

ការវាយប្រហារលើទំនប់ទឹកវារីអគ្គិសនីដ៏ធំដែលគ្រប់គ្រងដោយរុស្ស៊ី នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនគិតមកដល់ព្រឹកថ្ងៃពុធនេះ បានហៀរទឹកចេញហូរពេញទីក្រុងក្បែរនោះ ជន់លិចភូមិនិងជំរុញឱ្យមានការជម្លៀសមនុស្សរហូតដល់ ១៧០០០ នាក់។ កាន់តែធ្ងន់ធ្ងរជាងនេះ ទីភ្នាក់ងារក៏ព្រមានថា “ទឹកជំនន់ ដែលហូរលឿនអាចផ្លាស់ទីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះទៅកាន់តំបន់ផ្សេងៗ ដូច្នេះធ្វើឱ្យមនុស្សកាន់តែច្រើនគឺនឹងស្ថិតក្នុងហានិភ័យគ្រោះថ្នាក់”។

ទីភ្នាក់ងារនេះបានគូសបញ្ជាក់ថា “មនុស្សរាប់ពាន់នាក់បានបាត់បង់ផ្ទះសម្បែងពេញមួយយប់” ខណៈដែលមនុស្សរាប់ពាន់នាក់ទៀតបានបាត់បង់ការប្រើប្រាស់ទឹកស្អាត អាហារ និងសេវាមូលដ្ឋាន។ ក្រុមនេះបានព្រមានថា “ផលប៉ះពាល់ក៏ត្រូវបានគេរំពឹងនឹងធ្ងន់ធ្ងរផងដែរនៅក្នុងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី”។ ដូចជានៅ Crimea ដែលកន្លងមកធ្លាប់តែទទួលបានទឹកពីអាងស្តុកទឹក Kakhovkaផ្ទាល់ ក៏នឹងរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។

ទំនប់ទឹកវារីអគ្គីសនី Kakhovka ត្រូវបានរងការវាយប្រហារកាលពីថ្ងៃអង្គារទី ៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពេលដែលអ៊ុយក្រែនបានចោទដាក់រុស្ស៊ី ចំណែករុស្ស៊ីវិញបានចោទបកដាក់អ៊ុយក្រែន៕