Alynana Media Cambodia
Icon Collap
clinic narit

ផ្លូវក្រវ៉ាត់ក្រុងទី៣ តម្លៃជាង ២៧០ លានដុល្លារ គ្រោងដាក់ឲ្យប្រើប្រាស់ផ្លូវការដំណាច់ខែមិថុនានេះហើយ

Media LNN | Jun 08, 2023
ផ្លូវក្រវ៉ាត់ក្រុងទី៣ តម្លៃជាង ២៧០ លានដុល្លារ គ្រោងដាក់ឲ្យប្រើប្រាស់ផ្លូវការដំណាច់ខែមិថុនានេះហើយ
Clinic narith

 

លូវក្រវ៉ាត់ក្រុងទី៣ មានតម្លៃ ២៧៣លានដុល្លារនៅរាជធានីភ្នំពេញ ​នឹងសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣។ នេះបើតាមការឱ្យដឹង​ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធី​បើកការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បា​វិត ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាលកាលពីថ្ងៃទី ៧ ខែមិថុនា។​ផ្លូវក្រវ៉ាត់ក្រុងទី៣ មានប្រវែង ៥៣ គីឡូម៉ែត្រ ទទឹង ២២ ម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ៣ ដល់ផ្លូវជាតិលេខ១ ក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ នឹងរួមចំណែកសម្រួល​ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន ជំរុញពាណិជ្ជកម្មអន្តរជាតិ និងប្រែក្លាយតំបន់ជុំវិញ​ទៅជាតំបន់​អភិវឌ្ឍន៍។​

ផ្លូវក្រវាត់ក្រុងទី៣នេះ ចំណាយថវិកាប្រមាណ ២៧៣លានដុល្លារ ដែលជាហិរញ្ញប្បទាន​សម្បទានពីរដ្ឋាភិបាលចិន និងមានការចូលរួមថវិកាបដិភាគមួយចំនួនពីរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោស សម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ពន្ធ និងសួយសារអាករ។គម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់ចិន សៀងហៃគ្រុប ខូអិលធីឌី និងត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ានអាន។

ផ្លូវក្រវ៉ាត់ក្រុងទី៣ មានការសាងសង់ស្ពានអាកាសឆ្លងកាត់ចំនួន ៤កន្លែង ដោយឆ្លងកាត់ផ្លូវ​ជាតិលេខ៤ លេខ៣ លេខ២ និងលេខ២១ ប្រវែងសរុប ១ពាន់ម៉ែត្រ និងមានការសាងសង់ស្ពានឆ្លង​កាត់ទន្លេបាសាក់ ចំនួន ២កន្លែង ត្រង់កោះអន្លង់ចិន ប្រវែងជិត ១ពាន់ម៉ែត្រ ផងដែរ។

​ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) កំពុងសិក្សាលទ្ធភាពសាងសង់​ផ្លូវក្រវ៉ាត់ក្រុងទី៤ របស់រាជធានីភ្នំពេញ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥១ ដល់ផ្លូវជាតិលេខ៤១៕