Alynana Media Cambodia
Icon Collap
clinic narit

ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសឈីលី កំពុងទទួលបន្ទុកលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីបញ្ចប់រដ្ឋធម្មនុញ្ផផ្តាច់ការ

Media LNN | Jun 08, 2023
ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញថ្មីរបស់ប្រទេសឈីលី កំពុងទទួលបន្ទុកលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មីបញ្ចប់រដ្ឋធម្មនុញ្ផផ្តាច់ការ
Clinic narith

ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញថ្មីគ្រប់គ្រងដោយក្រុមសម្ព័ន្ធគណបក្សអភិរក្សនិយមរបស់ប្រទេសឈីលី កំពុងទទួលបន្ទុកលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី ដោយបានចាប់ផ្តើមភារកិច្ចរបស់ខ្លួនជាផ្លូវការ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រោមគោលបំណងជាលើកទី២ ដើម្បីជំនួសឱ្យវត្តមាននៃរដ្ឋធម្មនុញ្ញចាស់តាំងពីរបបផ្តាច់ការរបស់អតីតមេដឹកនាំយោធាលោកអុហ្គាស្តូ ភីណូចិត (Augusto Pinochet) ។

ក្រុមប្រឹក្សាថ្មី ទទួលបានការបោះឆ្នោតជ្រើសរើសកាលពីថ្ងៃទី៧ ខែឧសភា នឹងក្លាយជាការបន្ថែមកម្លាំងដ៏ខ្លាំងពីសភាឯករាជ្យ និងក្រុមឆ្វេងនិយម បន្ទាប់ពីប្រឈមនឹងការតវ៉ាពីក្រុមបាតុករជាច្រើន ជុំវិញសេចក្តីព្រាងចាស់កាលពីលើកមុន នៅមុនពេលកកើតក្រុមប្រឹក្សាថ្មី ។

ប្រធានាធិបតីឆ្វេងនិយម លោកហ្គាប្រៀល បូរីក (Gabriel Boric) និងជាបុគ្គលមួយរូបដែលខិតខំព្យាយាមជាខ្លាំងនៅក្នុងដំណើរការជ្រើសរើសក្រុមប្រឹក្សា បានថ្លែងនៅក្នុងពិធីចាប់ផ្តើមថា "ខ្ញុំជឿជាក់ថា វានឹងធ្វើឱ្យប្រទេសរបស់យើងបានល្អប្រសើរឡើង ដើម្បីបិទបញ្ចប់រង្វិលជុំនៃរដ្ឋធម្មនុញ្ញចាស់ " ។

គួរបញ្ជាក់ថា ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញមានសមាជិកចំនួន៥០រូប។ សមាជិកនៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញទាំងអស់ នឹងរួមគ្នាធ្វើការទៅលើសេចក្តីព្រាងថ្មីដែលតាក់តែងដោយអ្នកជំនាញចំនួន ២៤ នាក់ដែលទទួលបានការតែងតាំងពីសភាឈីលី កាលពីដើមឆ្នាំនេះ ។

ដោយឡែក សេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី នឹងមានលក្ខណៈសង្ខេបខ្លីៗ និងមានកម្រិតច្បាស់លាស់ជាងដំណើរការនៃសេចក្តីព្រាងចាស់ ដែលតែងតែប្រឈមនឹងការតវ៉ាជាហូហែរពីក្រុមអ្នកប្រឆាំង ដោយចោទប្រកាន់ថាជាសំណើរជ្រុលនិយម ។
ក្នុងនោះដែរ នៅពេលសេចក្តីព្រាងថ្មីឈានដល់ដំណាក់កាលបញ្ចប់ វានឹងឆ្ពោះទៅរកការបោះឆ្នោតកំណត់ដោយច្បាប់ជាតិ នៅចន្លោះខែធ្នូ ។

ទោះជាយ៉ាងណាក៏ដោយ បាតុករដែលមានទស្សនៈនយោបាយប្រឆាំងមួយចំនួនតូច បានមកជួបជុំគ្នានៅខាងក្រៅអគារសភាជាតិរបស់ប្រទេសឈីលី ស្ថិតនៅក្នុងរដ្ឋធានីសាន់ធីអាហ្គោ (Santiago) ដោយអ្នកខ្លះនៅក្នុងចំណោមនោះ កំពុងតែប្រឆាំងនឹងប្រធានាធិបតីបូរីក (Boric) ក៏ដូចជាបង្ហាញការមិនយល់ស្របនឹងសេចក្តីព្រាងរដ្ឋធម្មនុញ្ញថ្មី ឯអ្នកខ្លះទៀតនាំគ្នាប្រឆាំងនឹងក្រុមប្រឹក្សាស្តាំនិយមថ្មី ៕