អភិបាលតំបន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទឹកជំនន់បណ្តាលមកពីការបាក់ទំនប់ Kakhovka ហូរដាលដាលដល់ផ្ទៃដីជាង ៦០០ គីឡូម៉ែត្រការ៉េ នៅលើច្រាំងខាងស្តាំគ្រប់គ្រងដោយអ៊ុយក្រែននៃទន្លេ Dnipro និងច្រាំងខាងឆ្វេងគ្រប់គ្រងដោយរុស្ស៊ី។
លោក Oleksandr Prokudin អភិបាលតំបន់ Kherson បាននិយាយនៅលើបណ្តាញសង្គមថា៖«កម្រិតមធ្យមនៃទឹកជំនន់គឺ ៥,៦១ ម៉ែត្រ។ ៦០០ គីឡូម៉ែត្រការ៉េនៃតំបន់ Kherson ត្រូវទឹកលិចដែលក្នុងនោះ ៣២% ជាច្រាំងខាងស្តាំ និង ៦៨%ជាច្រាំងខាងឆ្វេង។
លោកបាននិយាយថា៖«កម្រិតទឹកជំនន់ជាមធ្យមគឺ ៥,៦១ ម៉ែត្រ» ដោយបានបន្ថែមថា៖«ទោះបីជាមានគ្រោះថ្នាក់ និងការបាញ់ផ្លោងរបស់រុស្ស៊ីយ៉ាងធ្ងន់ធ្ងរក្តី ក៏ការជម្លៀសចេញពីតំបន់ទឹកជំនន់នៅតែបន្ត»។
លោក Prokudin បាននិយាយថា ស្ថានភាពនៅក្នុងតំបន់ដែលកាន់កាប់ដោយរុស្ស៊ីគឺមានការលំបាកខ្លាំង។
សេវាគ្រាអាសន្នរដ្ឋរបស់អ៊ុយក្រែនបាននិយាយថា មនុស្ស ១៩៩៥ នាក់ ត្រូវបានជម្លៀសចេញពីតំបន់លិចទឹក រួមទាំងកុមារចំនួន១០៣ នាក់។
មនុស្សជាច្រើននាក់ទៀត បានរត់ចេញពីទឹកជំនន់ដោយខ្លួនឯង។
សេវាសង្គ្រោះបន្ទាន់របស់រដ្ឋ បាននិយាយថា នៅផ្នែកម្ខាងនៃទន្លេដែលកាន់កាប់ដោយអ៊ុយក្រែន ការតាំង ទី លំនៅសរុបចំនួន២០ និងផ្ទះចំនួន ២ ៦២៩ ត្រូវបានទឹកលិច។
ទឹកជំនន់បានលិចផ្នែកខ្លះនៃរដ្ឋធានីក្នុងតំបន់ Kherson៕