Alynana Media Cambodia
Icon Collap
clinic narit

កម្មករ ឡាវ ជាង ៦៤,០០០ នាក់កំពុងជួបវិបត្តិអត់ការងារធ្វើ ទោះរោងចក្រកាត់ដេរ​ខ្វះបុគ្គលិកក៏ដោយ

Media LNN | Jun 09, 2023
កម្មករ ឡាវ ជាង ៦៤,០០០ នាក់កំពុងជួបវិបត្តិអត់ការងារធ្វើ ទោះរោងចក្រកាត់ដេរ​ខ្វះបុគ្គលិកក៏ដោយ
Clinic narith

 

បច្ចុប្បន្នកម្មករឡាវជាង ៦៤,០០០ នាក់កំពុងអត់ការងារធ្វើ បើទោះបីជារោងចក្រកាត់ដេរក្នុងប្រទេសនៅតែខ្វះកម្លាំងកម្មករជាង ៩ ពាន់នាក់ក៏ដោយ ។ពាណិជ្ជករក្នុងសមាគមកាត់ដេរឡាវបានបង្ហើបប្រាប់ថា ទោះការនាំចេញសម្លៀកបំពាក់របស់ឡាវទំនងជាកើនឡើងនៅឆ្នាំ២០២៣ នេះ ដែលធ្វើឲ្យរោងចក្រកាត់ដេរទាំង ៨៥ រោងចក្រនៅក្នុងប្រទេសឡាវ បានវិល​ត្រឡប់​មក​វិញ​ក្នុង​ការ​ពន្លឿន​ការ​ផលិត​ដើម្បី​ឲ្យទាន់​ការបញ្ជា​ទិញ​ពី​បរទេសក៏ដោយ ប៉ុន្តែ​បញ្ហា​ដែលនយោជក​កំពុង​ប្រឈម​នាពេល​បច្ចុប្បន្ន​នេះ គឺ​កង្វះ​កម្លាំង​ពលកម្ម​ជាង ​៩០០០ នាក់ ដែលបញ្ហាទាំងនេះត្រូវបានគេ​ជឿថា ​បណ្តាលមកពី​អត្រា​ប្រាក់​ឈ្នួល​អប្បបរមា​​បច្ចុប្បន្នរបស់​កម្មករ​ឡាវ​ក្នុង​កម្រិតទាប ពោល​ត្រឹមតែ ​៧០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដូច្នេះមិន​គ្រប់​គ្រាន់​សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ខណៈ​តម្លៃ​ប្រាក់គីបក៏​កំពុង​ធ្លាក់​ចុះយ៉ាងខ្លាំងជាបន្តបន្ទាប់ផងដែរ ។garment-1

ចំណែកប្រធានសហជីពកម្មករឡាវ លោកស្រី អាលី វុងណូប៊ុនថាំ បាននិយាយថា បច្ចុប្បន្នមានកម្មករអត់ការងារធ្វើជាង ៦៤,០០០ នាក់ក្នុងចំណោមកម្លាំងកម្មករនៅក្នុងវិស័យផលិតកម្មផ្សេងៗសរុបចំនួនជាង ២.៤ លាននាក់នៅទូទាំងប្រទេស ។លោកស្រីបញ្ជាក់ថា នៅដើមឆ្នាំ២០២៣ មានពលករឡាវជាង ៣,៨០០០ នាក់ ដែលធ្វើដំណើរទៅធ្វើការដោយស្របច្បាប់នៅបរទេស ក្នុងនោះមានស្ត្រីជាង ២១,០០០ នាក់ ខណៈថៃគឺជាប្រទេសដែលពលករឡាវទៅធ្វើការច្រើនជាងគេ ។OIP-19

ចំណែកមន្ត្រីក្រសួងការងារឡាវវិញក៏បានលើកឡើងដែរថា អត្រាប្រាក់ឈ្នួលកម្មករនៅក្នុងប្រទេសឡាវបច្ចុប្បន្ន គឺ ជាអត្រាប្រាក់ឈ្នួលទាបបំផុតជាងគេក្នុងតំបន់អាស៊ាន ហើយបើធៀបនឹងតម្លៃទំនិញនៅលើទីផ្សារសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់កម្មករឡាវ ពួកគេមានបន្ទុកធ្ងន់ធ្ងរបំផុត ដោយសារអត្រាអតិផរណាប្រាក់គីបឡើងខ្ពស់បំផុតជាង៤០ ភាគរយ ជាពិសេសសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ឡើងខ្ពស់មិនធ្លាប់មានជាង ១៧០ ភាគរយក្នុងរយៈពេល ៥ខែនៃដើមឆ្នាំ ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។គួរបញ្ជាក់ថា ដោយសារតែកត្តលំបាកទាំងនេះហើយ ទើបជាហេតុបណ្ដាលឲ្យកម្មករនៅក្នុងប្រទេសឡាវបង្ខំចិត្តធ្វើដំណើរទៅធ្វើការនៅប្រទេសថៃកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រោះធ្វើការនៅទៅនោះទទួលបានប្រាក់ឈ្នួលខ្ពស់ជាងធ្វើការនៅប្រទេសកំណើត ៕